សេចក្តីសម្រេច​​​របស់​​​សហរដ្ឋ​​​អាមេរិក ថ្កោល​​​ទោស​​​របប​​​ហិង្សា​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន

សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកដែលថ្កោលទោសការគាបសង្កត់លើគណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានអនុម័តកាលពីម្សិលមិញនៅក្នុងទីក្រុងវ៉ាសីុនតោន ខណៈក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបើកសម័យប្រជុំនៅទីក្រុងហ្សឺណែវដើម្បីរំលេចឡើងឲ្យឃើញអំពីការរំលោភបំពានសិទ្ធិមនុស្សក្នុងពេលថ្មីៗនៅកម្ពុជានិងកន្លែងផ្សេងៗទៀត។ លោក អេដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិកបានមានប្រសាសន៍នៅក្នុងសភាមុនពេលមានការបោះឆ្នោតថា “របបប្រើអំពើហិង្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តបង្ក្រាបលើគណបក្សប្រឆាំងនិងសកម្មជនផ្សេងៗទៀត ដោយចាប់ខ្លួន និងវាយដំនរណាដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន”។ លោក អេដ រ៉យស៍ សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ានិងជាអ្នករិះគន់លោក ហ៊ុន សែន ជាយូរមកហើយនោះបានលើកឡើងថា “ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធលើគណបក្សប្រឆាំងរដ្ឋាភិបាលបានធ្វើឲ្យខូចភាពស្របច្បាប់នៃការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខទាំងស្រុង ព្រមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ផងដែរ”។ សេចក្តីសម្រេចរបស់សភាសហរដ្ឋអាមេរិកដែលបានដាក់បញ្ចូលព័ត៌មានថ្មីៗនៅក្នុងសេចក្តីផ្តើមរបស់ខ្លួនដែលធ្វើឡើងកាលពីខែឧសភា ដើម្បីលើកឡើងពីការធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដា និងការកាត់ទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីសប្តាហ៍មុននោះ បានទទូចឲ្យលោក ហ៊ុន សែន បញ្ចប់ “ការយាយី និងការបំភិតបំភ័យ” ទាំងអស់លើគណបក្សប្រឆាំង និងលើកលែងការចោទប្រកាន់”មានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ” លើតំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់។ ស្របពេលដំណាលគ្នានេះនៅក្នុងទីក្រុងហ្សឺណែវ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកសម័យប្រជុំធ្វើឡើង ជាប្រចាំលើកទី៣៣របស់ខ្លួនក្រោមរបៀបវារៈ រួមមានដូចជាការបង្ហាញរបាយការណ៍រៀបរាប់ពីការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាដែលនឹងត្រូវលើកយកពិភាក្សាតាមក្រោយនៅក្នុងខែនេះជាដើម។ នៅក្នុងសុន្ទរកថាផ្តើមរបស់ខ្លួន លោកហ្សេដ រ៉ាអាដ អាល់ ហ៊ូសេន (Zeid Ra’ad Al Hussein) ប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយការពារអង្គការសហប្រជាជាតិប្រឆាំងអ្វីដែលលោកចាត់ទុកថា ជាការវាយប្រហារឥតឈប់ពីពិភពលោកទាំងមូលពាក់ព័ន្ធការឆ្លើយតបទៅនឹង “ការចោទប្រកាន់គួរឲ្យជឿទុកចិត្តបានពីបទប្រើអំពើហិង្សា” រួមមានដូចជាការផ្តន្ទាទោសដែលទំនងជាមានហេតុផលនយោបាយជាដើម។ លោកបានមានប្រសាសន៍ថា “ការព្យាយាមគេច ឬបដិសេធការពិនិត្យពិច័យផ្លូវច្បាប់ធ្វើឲ្យមានការចោទជាសំណួរយ៉ាងជាក់ស្តែងថា”តើអ្នកឯងកំពុងមាន អីលាក់បាំងយើងមែនទេ?”។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ដោយសំដែងពីក្តីកង្វល់យ៉ាងខ្លាំងរបស់ខ្លួនចំពោះ “បរិយាកាសបំភិតបំភ័យដែលកំពុងតែមានសភាពខ្លាំងក្លាឡើងលើអ្នកនយោបាយគណបក្សប្រឆាំង អ្នកគាំទ្ររបស់ពួកគេសង្គមស៊ីវិល និងអ្នកតវ៉ាអហិង្សានៅកម្ពុជា”។សេចក្តី ថ្លែងការណ៍នេះក៏បានលើកឡើងផងដែរថា ការបើកសវនាការជំនុំជម្រះរឿងក្តីរបស់លោក កឹម សុខា “ផ្អែកលើភ័ស្តុតាងមិនរឹងមាំ” និង […]

The post សេចក្តីសម្រេច​​​របស់​​​សហរដ្ឋ​​​អាមេរិក ថ្កោល​​​ទោស​​​របប​​​ហិង្សា​​​​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន appeared first on The Cambodia Daily.