នគរ​​​បាល​​​ម្នាក់ត្រូវបាន​ដោះលែង​បន្ទាប់​ពីជាប់​​​ចោទ​​​ចាប់​​​រំលោភ​សាច់ញាតិ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីនគរបាលម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសាច់ញាតិអាយុ១៦ឆ្នាំនោះ ត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់អ្វីឡើយកាលពីម្សិលមិញ បន្ទាប់ពីថ្នាក់លើរបស់ខ្លួននៅក្នុងខេត្តកំពតបានកំណត់ថា ការរួមភេទនោះគឺជាការព្រមព្រៀងគ្នា។ ពីដំបូងបន្ទាប់ពីបដិសេធមិនលាតត្រដាងនូវព័ត៌មានអំពីករណីនេះ អាជ្ញាធរបានអះអាងកាលពីម្សិលមិញថា សួន សុភារ៉ា អាយុ២៨ឆ្នាំ ជាព្រឹន្ទបាលទោបម្រើការងារនៅក្នុងឃុំថ្មី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីរូបនេះកាលពីថ្ងៃសុក្រ ក្រោយពី បានបញ្ចុះបញ្ចូលនាងឱ្យទៅផ្ទះរបស់ខ្លួនដោយសុំឱ្យជួយកោសខ្យល់ឱ្យ។ សួន សុភារ៉ា មានសេរីភាពវិញនាពេលព្រលប់នោះ ត្រូវបានសាលាដំបូងខេត្តកំពតដោះលែងផ្អែកតាមការវាយតម្លៃរបស់លោក ពៅ សាមឿន ស្នងការរងនគរបាលខេត្តដែលបានសាកសួរជនសង្ស័យរូបនេះកាលពីថ្ងៃអាទិត្យ។ លោក ពៅ សាមឿន បានមានប្រសាសន៍ថា “និយាយដោយត្រង់ទៅ វាមិនមែនជាករណីរំលោភទេ។ ពួកគេបានព្រមព្រៀងដេកជាមួយគ្នា។ ប្រសិនបើវាពិតជាករណីរំលោភមែននោះ ជនរងគ្រោះប្រហែលជាស្រែកឱ្យគេជួយនៅពេលនោះទៅហើយ ប៉ុន្តែផ្ទុយទៅវិញជនរងគ្រោះជនរងគ្រោះបានដេកជាមួយជនសង្ស័យនៅក្នុងបន្ទប់របស់បុរសរូបនេះរហូតដល់ព្រឹកឯណោះ”។ លោក ពៅ សាមឿន បានថ្លែងថា លោកបានបញ្ជូន សួន សុភារ៉ា ទៅសាលាដំបូងខេត្តកាលពីម្សិលមិញ ដោយសារតែអាយុរបស់ក្មេងស្រីរូបនេះតែប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “បើទោះជាពួកគេព្រមព្រៀងក៏ដោយ ក៏ច្បាប់ចែងថា វាមិនមែនជាការត្រឹមត្រូវដែរ ពីព្រោះជនរងគ្រោះជាអនីតិជន”។ តាមពិត អាយុគ្រប់ការនៅក្នុងប្រទេសកម្ពុជាគឺ១៥ឆ្នាំ។ លោក ឯក សេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានដោះលែង សួន សុភារ៉ា ពីព្រោះថ្នាក់លើរបស់លោកជឿជាក់លើជននេះ ដោយជឿថា ជននេះគ្មានកំហុសទេ។ […]

The post នគរ​​​បាល​​​ម្នាក់ត្រូវបាន​ដោះលែង​បន្ទាប់​ពីជាប់​​​ចោទ​​​ចាប់​​​រំលោភ​សាច់ញាតិ appeared first on The Cambodia Daily.