Neymar ​​ចេញ​បទ​ចម្រៀង​ថ្មី​​​ ដូច​ដែល​បាន​សន្យា

Neymar ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​​ប្រេស៊ីល​របស់​ក្លឹប​ FC Barcelona ​បាន​ចេញ​បទ​​ចម្រៀង​ថ្មី​ហើយ​ កាល​ពី​យប់​មិញ ដូច​ដែល​រូប​​គេ​បាន​សន្យា​កាល​ពី​​​​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

Neymar ​​ចេញ​បទ​ចម្រៀង​ថ្មី​​​ ដូច​ដែល​បាន​សន្យា

Neymar លេងព្យាណូ និងច្រៀង

 

ខ្សែ​បម្រើ​​ប្រយុទ្ធ​​​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ​ បាន​ប្រកាស​លើ​ Twitter កាល​ចុង​សប្ដាហ៍​ថា ខ្លួន​នឹង​ប្រកប​អាជីព​ថ្មី​មួយ​ទៀត​ ធ្វើ​ជា​តារា​ចម្រៀង​ ​ហើយ​​​នឹង​ចេញ​បទ​ថ្មី​នៅ​ថ្ងៃ​ពុធ។ ក្នុង​នាម​ជា​កូន​ប្រុស​ Neymar ​ពិត​ជា​រក្សា​ពាក្យ​សន្យា​មែន ដោយ​កាល​ពី​យប់​មិញ ​កីឡាករ​វ័យ​​២៤​ឆ្នាំ​រូប​នេះ​ បាន​​​បង្ហាញ​បទ​ថ្មី​លើ​ Facebook ដែល​​បទ​​នេះ​មាន​ចំណង​ជើង​ថា “I Need”។

 

Neymar​​ លេង​ព្យាណូ​បណ្ដើរ ​ពេល​កំពុង​ច្រៀង​ ខណៈ​ដែល​មិត្តភ័ក្ដិ​របស់​គេ​ម្នាក់​អង្គុយ​នៅ​ខាង​ក្រោយ។ យ៉ាងណាក្ដី ​គេ​មិន​ទាន់​ដឹង​ថា​ តារា​ឆ្នើម​រូប​នេះ​ធ្វើ​​បែប​លេង​សើច ឬ​ក៏​​ចង់​ធ្វើ​ជា​តារា​ចម្រៀង​ពិត​មែន​នោះ​ទេ៕

 

សូម​ស្ដាប់​ Neymar ច្រៀង​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport