Morata ថា​ពេល​ខ្លះ​បាល់​ទាត់​អយុត្តិធម៌​សម្រាប់​ក្រុម​ដែល​នាំមុខ​

Alvaro Morata បាន​និយាយ​ថា​ក្នុង​បាល់ទាត់​អ្វីៗ​ក៏​អាច​កើត​មាន​បាន​ដែរ​ ហើយ​ពេល​ខ្លះ​វា​ហាក់​ដូច​ជា​អយុត្តិធម៌​សម្រាប់​ក្រុម​ម្ខាង​ទៀត​ដែល​ចាញ់។

 

Morata ថា​ពេល​ខ្លះ​បាល់​ទាត់​អយុត្តិធម៌​សម្រាប់​ក្រុម​ដែល​នាំមុខ​Alvaro Morata

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​លើក​ឡើង​ដូច្នេះ​ក្រោយ​ពេល​ Sporting ដែល​នាំ​មុខ​​ Real Madrid សឹង​៩០​នាទី​ពេញ បែរ​ជា​ត្រូវ​គូ​ប្រកួត​តាម​ស្មើ​នៅ​ចុង​ម៉ោង​ ហើយ​ចាញ់​ក្នុង​ម៉ោង​បន្ថែម​ក្រោម​ការ​តែត​​បញ្ចូល​ទី​របស់​គេ​ផ្ទាល់​។

 

“ពេល​ខ្លះ​បាល់ទាត់​គឺ​អយុត្តិធម៌​ តួ​យ៉ាង​ដូច​ការប្រកួត​ថ្ងៃនេះ​ជា​ដើម​ តែ​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​ឧទាហរណ៍​ត្រឹម​ត្រូវ​ឬ​អត់​ទេ។​ ពួក​យើង​ចាប់​ផ្ដើម​ការ​ប្រកួត​មិន​សូវ​ល្អ​ ប៉ុន្តែ​យើង​ពិត​ជា​រីករាយ​នឹង​ជ័យ​ជម្នះ។” Morata និយាយ​ដូច្នេះ។

 

Sporting លេង​បាន​​ល្អ​នៅ​ក្នុង​តង់​ទី​មួយ​កាល​ពី​យប់​មិញ​ តែ​រក​គ្រាប់​មិន​បាន​ រហូត​ដើម​តង់​ទី​ ២ Bruno Cesar បើក​ការ​នាំ​មុខ​បាន​សម្រេច​ឲ្យ​ភ្ញៀវ។ យ៉ាង​ណា​ក៏​ដោយ​នៅ​នាទី​៨៩​ Ronaldoដែល​ជា​អតីត​កីឡាករ Sporting ទាត់​បាល់​ Freekick បញ្ចូល​ទី​យ៉ាង​ល្អ​តាម​ស្មើ​ហើយ​ Morata ដែល​ប្ដូរ​ចូល​ជំនួស​ Benzema ជា​អ្នក​រក​គ្រាប់​ជ័យ​ជម្នះ​នៅ​ម៉ោង​បន្ថែម៕

 

 

Morata ថា​ពេល​ខ្លះ​បាល់​ទាត់​អយុត្តិធម៌​សម្រាប់​ក្រុម​ដែល​នាំមុខ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal