ស្ថា​​​ន​​​​ទូតកម្ពុជា​នៅកូរ៉េ​ខាងត្បូង​​​​អន្តរាគមន៍​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយវីដេអូ​​​ស្ត្រី​​​ខ្មែរ​​​ត្រូវ​​​គេ​​​វាយ​​​ដំ

រូបថត និងវីដេអូឃ្លីបស្តីពីស្ត្រីខ្មែរម្នាក់ដែលត្រូវបានវាយដំពីសំណាក់មេការជនជាតិចិននៅក្នុងក្រុងរណបមួយនៃទីក្រុងសេអ៊ូលនោះត្រូវបានចែករំលែកច្រើនជាង១ពាន់ដងតាមបណ្តាញទំនាក់ទំនងសង្គមកាលពីម្សិលមិញ ដោយជំរុញឱ្យស្ថានទូតកម្ពុជាស្វែងរកស្ត្រីរូបនេះ ហើយយកនាងទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ស្ត្រីរូបនេះដែលស្ថានទូតបានបង្ហាញអត្តសញ្ញាណថាឈ្មោះ សួង ស្រីនិច អាយុ២៨ឆ្នាំមានស្រុកកំណើតនៅខេត្តតាកែវនោះ ត្រូវបានគេឃើញក្នុងវីដេអូឃ្លីបដេកផ្អៀងក្បែរទូទឹកកកខណៈដែលបុរសម្នាក់បែរខ្នងដាក់កាមេរ៉ាបានឡើងជិះច្រកគាវលើនាង ដោយដាល់នាងចំផ្ទៃមុខនិងកជាច្រើនដៃ។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានមានប្រសាសន៍ ថា ហេតុការណ៍នោះបានកើតឡើងប្រហែល ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ។ លោកបានថ្លែងថា “ខ្ញុំទើបតែបានជួបជាមួយជនរងគ្រោះ ហើយបានផ្តល់ប្រាក់ខ្លះដល់ក្រុមដែលមកពីស្ថានទូតយកនាងទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យពិនិត្យក្បាលរបស់នាង”។ លោកបានបន្ថែមថា នាងរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតទេ។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ស្ត្រីរូបនេះធ្វើការក្នុងផ្នែកឧស្សាហកម្មនៃទីក្រុង Buncheon ជាទីក្រុងមួយស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីក្រុងសេអ៊ូលក្នុងខេត្ត Gyeonggi ប៉ុន្តែលោកមិនអាចផ្តល់ព័ត៌មានលម្អិតលើសពីនេះបានទេ។ លោកបានមានប្រសាសន៍ថា ស្ថានទូតនឹងចេញកំណត់ទូតទៅនគរបាលខេត្ត Gyeonggi នៅថ្ងៃនេះ ជំរុញឱ្យពួកគេស្វែងរក និងចោទប្រកាន់ជនដៃដល់រូបនេះ។ ទន្ទឹមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅប្រទេសកម្ពុជានិងប្រទេសកូរ៉េខាងត្បូងថាជា “ប្រទេសជាដន្លងនឹងគ្នា” ដោយសារស្ត្រីខ្មែរប្រហែល១០.០០០នាក់បានរៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូង នោះ ក៏មានសេចក្តីរាយការណ៍ពីពលករខ្មែរ និងកូនក្រមុំប្រឈមការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងត្បូងដែរ។ តាំង គឹមស៊្រុយ និស្សិតកម្ពុជាបញ្ចប់ការសិក្សាម្នាក់ក្នុងទីក្រុងសេអ៊ូលដែលបានលើកឡើងថា […]

The post ស្ថា​​​ន​​​​ទូតកម្ពុជា​នៅកូរ៉េ​ខាងត្បូង​​​​អន្តរាគមន៍​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​បែក​​​ធ្លាយវីដេអូ​​​ស្ត្រី​​​ខ្មែរ​​​ត្រូវ​​​គេ​​​វាយ​​​ដំ appeared first on The Cambodia Daily.