មិនធម្មតា PSG ហ៊ានឲ្យ ២២៤ លានដុល្លារ និងថែមយន្តហោះមួយគ្រឿងទៀតបើ Neymar ព្រមចេញពី Barcelona

កាលពីពេលថ្មីៗកន្លងទៅមានព័ត៌មានជាច្រើនទាក់ទងនឹងរឿងរ៉ាវរបស់ Neymar ក្នុងការផ្ទេរទៅកាន់ PSG និង Manchester United ក្នុងរដូវកាលក្ដៅនេះ ទន្ទឹមនេះដែរ ក៏មានដំណឹងលេចឮមួយទៀតថា ក្លឹបយក្សបារាំង PSG ហ៊ានឲ្យតម្លៃមហាសាលដល់ខ្សែប្រយុទ្ធរបស់ Barcelona រូបនេះក្នុងការចាកចេញពី Camp Nou ទៅកាន់ Parc des Princes របស់ខ្លួន។

យោងតាមគេហទំព័រ Thesun បានចុះផ្សាយថា ភ្នាក់ងាររបស់ Neymar លោក Wagner Ribeiro និងម្ចាស់ក្លឹប PSG ផ្ទាល់លោក Nasser Al-Khelaifi បានណាត់ជួបគ្នាពីរដងរួចមកហើយដើម្បីពិភាក្សាជុំវិញការផ្ទេរនេះដោយលោកហ៊ានចំណាយលុយប្រមាណ ២២៤លានដុល្លារ និងផ្ដល់យន្តហោះឯកជនមួយទៀតសម្រាប់ជាមធ្យោបាយហោះហើររបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ លើសពីនេះអាចមានការផ្ដល់លក្ខណៈពិសេសជាច្រើនទៀតផងដែរ។

យ៉ាងណាមិញ ការផ្ដល់នេះ Neymar និងភ្នាក់ងាររបស់គេកំពុងពិចារណាលើសំណើរបស់ម្ចាស់ក្លឹបសញ្ជាតិកាតានេះដែរ ព្រោះតម្លៃនេះធ្វើឲ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលើលោក ហើយក៏មិនធ្លាប់មានការផ្ដល់ឲ្យដ៏ច្រើនលើសលប់នេះដែរពីមុនមក ទោះជាយ៉ាងក៏ដោយ ក៏កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនទាន់ចង់ចាកចេញពី Barcelona នោះទេ។

ប្រភព៖ kqube


មិនធម្មតា PSG ហ៊ានឲ្យ ២២៤ លានដុល្លារ និងថែមយន្តហោះមួយគ្រឿងទៀតបើ Neymar ព្រមចេញពី Barcelona

​ព្រលឹងខ្មោច ពិតជាមានក្នុងពិភពបាល់ទាត់មែន?

មិនធម្មតា PSG ហ៊ានឲ្យ ២២៤ លានដុល្លារ និងថែមយន្តហោះមួយគ្រឿងទៀតបើ Neymar ព្រមចេញពី Barcelona

នរណាជាគ្រូបង្វឹកបាល់ទាត់ដែលមានតម្លៃខ្លួនខ្ពស់ជាងគេលើពិភពលោក?