សហគមន៍​អន្តរជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កាន់តែខ្លាំង​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​

បើទោះជា​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​ជា​បន្តបន្ទាប់​ថា​កម្ពុជា​ជា​ប្រទេស​មាន​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​រលូន​ល្អ និង​គ្មាន​ការគាបសង្កត់​សិទ្ធិសេរីភាព​នយោបាយ​ទៅលើ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សជំទាស់ និង​អង្គការ​សង្គម​ស៊ីវិល​យ៉ាងណាក៏ដោយ ក៏​ថ្មីៗ​នេះ​សហគមន៍​អន្តរជាតិ​បាន​បន្ត​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កាន់តែខ្លាំង​ឡើងៗ​ជុំវិញ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហើយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ជាបន្ទាន់​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ម្សិលមិញ បាន​បញ្ជាក់ថា ប្រទេស​ចំនួន​៣៦​បានចេញ​សេចក្តីប្រកាស​រួមគ្នា ស្តីពី​កង្វល់​លើ​សិទ្ធិមនុស្ស នៅ​កម្ពុជា ដោយ​ប្រទេស​ទាំងនោះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា យើង​ត្រៀម​ជាស្រេច​ក្នុង​ការជួយ​ប្រទេស​និង​ប្រជាជន​កម្ពុជា ក្នុងការ​ដោះស្រាយ​កង្វល់​ទាំងនេះ​តាម​លក្ខណៈ​ស្របតាម​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​។ លោក កឹម សុខា បាន​បន្តថា សេចក្តីប្រកាស​រួមមួយ ដែល​សម្តែង​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​បញ្ចេញ នៅឯ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស​។ សេចក្តីប្រកាស​នោះ​ត្រូវបាន​អាន​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​តាងនាម​ឲ្យ​ប្រទេស​អាល់​បា​នី អូស្ត្រាលី ជប៉ុន កាណាដា ម៉ា​សេ​ដូ​នី ណ័​រ​វ៉េ​ស ស្វី​ស អ៊ុយ​ក្រែ​ន ប្រទេស​ចំនួន​២៨​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​

យោងតាម​សេចក្តីប្រកាស​បានបង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ប្រទេស​ចំនួន​៣៦ បាន​សង្កត់ធ្ងន់ថា ភាព​តានតឹង​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុង​គំរាមកំហែង​ដល់​សកម្មភាព​ស្របច្បាប់​របស់​គណបក្សជំទាស់ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​។ ប្រទេស​ទាំង​៣៦​បាន​បញ្ជាក់ថា បញ្ហា​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​នៅ​ប្រទេស​កម្ពុជា ដោយសារ​មានការ​ប្ដឹងទៅ​តុលាការ​ដោយ​មិន​ទំនង​ប្រឆាំងនឹង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រមទាំង​បានបង្ហាញ​កង្វល់​ដូចគ្នានេះ​ផងដែរ​ពី​ស្ថានភាព​នៃ វប្បធម៌​សន្ទនា​រវាង​គណបក្សនយោបាយ​ធំជាងគេ​ទាំងពីរ​ដែល​ឈប់​មានដំណើរ​ទៅមុខ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ក៏បាន​សម្តែង​ការព្រួយបារម្ភ​ពី​ការវិវត្តន៍​ស្ថានភាព​នយោបាយ​ចុងក្រោយ​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ លោក ច​ច អេ​ដ​ហ្គា​(George Edgar) បាន​បន្ថែមថា សហគមន៍​អន្ដរជាតិ​នឹង​អាចធ្វើ​អ្វី​ជា​បន្ដទៀត​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ដោយ​ប្រសិទ្ធភាព​៕

14316938_1460826767267951_8456661750627799328_n 14359266_1461739817176646_9052657051411928229_n

828797 08.12.1988 Генеральный секретарь ЦК КПСС, Председатель Президиума Верховного Совета СССР Михаил Сергеевич Горбачев выступает на сессии Генеральной ассамблеи ООН во время официального визита в США. Юрий Абрамочкин/РИА Новости

39b06a8c-ba4a-4add-b77a-3aec81854333