សុខ សោម៉ាវត្តី បន្ត​លេច​មុខ​​ក្នុង​ភាពយន្ត​ខ្នាត​ធំ ក្រោយ​ប្រកាស​​ផ្អាក​ពី​សិល្បៈ

សុខ សោម៉ាវត្តី ទើប​តែ​ប្រកាស​ថ្មី​ៗ​ថា​នឹង​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ ដោយឡែក​កាល​ពី​​រសៀល​ថ្ងៃ​សៅរ៍​ ក្នុង​ឱកាស​ក្រុង​ពាលី​​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​រ៉ុក ​​នៅ​តែ​បន្ត​​លេច​វត្ត​មាន​ពិធីការនី​រូប​នេះ​គ្រង​តំណែង​តួ​ឯក​ដដែល​។

 

ជាមួយ​គ្នា​នេះ​តួ​ស្រី​ក្នុង​រឿង​ “អ្នកនាងម្ចាស់ឡឺកឺ” អះអាង​ថា​ នាង​ពិត​ជា​ប្រកាស​ផ្អាក​ពី​សិល្បៈ​មួយ​រយៈ​ធំ​មែន ប៉ុន្តែ​វត្តមាន​នាង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​នេះ​ ដោយសារ​ជាប់​កិច្ច​ព្រមព្រៀង​ជាមួយ​ផលិតករ ​តាំង​ពី​មុន​នាង​ប្រកាស​ថា​ផ្អាក​មក​ម៉្លេះ។

 

សុខ សោម៉ាវត្តី បន្ត​លេច​មុខ​​ក្នុង​ភាពយន្ត​ខ្នាត​ធំ ក្រោយ​ប្រកាស​​ផ្អាក​ពី​សិល្បៈ

 

“ដើម​ឆ្នាំ​ក្រោយ​ខ្ញុំ​ជាប់​ធ្វើ​ជា​ពិធី​ការនី​ ឲ្យ​ក្រុម​ហ៊ុន​មួយ​ ដោយ​ក្នុង​នោះ ​ក្នុង​មួយ​អាទិត្យ​ខ្ញុំ​ត្រូវ​ចុះ​ខេត្ត​២ ដង​ ចឹង​ខ្ញុំ​គ្មាន​ពេល​សម្រាប់​ថត​ភាពយន្ត​ទៀត​ឡើយ ម្យ៉ាង​ចង់​ឲ្យ​ប្រិយមិត្ត​ មាន​ការ​នឹក​រលឹក​ខ្ញុំ​ច្រើន​ជាង​​គេ​សាំ​មុខ​ខ្ញុំ​”។ សុខ សោម៉ាវត្តី​ បន្ថែម។

 

មក​ស្តាប់​ការ​បកស្រាយ​លម្អិត​ពី សុខ សោម៉ាវត្តី​ ក្នុង​វីដេអូ​ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា

  • សុខ សោម៉ាវត្តី បន្ត​លេច​មុខ​​ក្នុង​ភាពយន្ត​ខ្នាត​ធំ ក្រោយ​ប្រកាស​​ផ្អាក​ពី​សិល្បៈ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:សិល្បៈ