ឃើញ​ពណ៌​សក់​គេ​ស្អាត ទៅ​លាប​តាម ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

នៅ​ពេល​ដែល​អ្នក​ឃើញ​ម៉ូដ ឬ​ពណ៌​សក់​នរណា​ម្នាក់​ស្អាត ហើយ​ចង់​ធ្វើតាម ពេល​នោះ​អ្នក​ប្រាកដ​ជា​កាន់​រូប​ថត ចូល​ទៅ​ក្នុង​ហាង​ធ្វើសក់ ហើយ​គិត​ថា ទោះ​បី​ជា​ធ្វើ​មិន​បាន​ដូច​គេ ក៏​បាន​ប្រហាក់​ប្រហែល​គេ​ដែរ។ ប៉ុន្តែ វា​បែរ​ជា​ផ្ទុយ​ស្រលះ​ទៅ​វិញ សម្រាប់​ស្រ្តី​វ័យ​៣០​ឆ្នាំ​ម្នាក់ មក​ពី​តៃវ៉ាន់ មាន​ឈ្មោះ​ថា Joanna Huang។

 

ឃើញ​ពណ៌​សក់​គេ​ស្អាត ទៅ​លាប​តាម ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

 

ស្ត្រី​ឈ្មោះ Joanna ដែល​មាន​សក់​ពណ៌​ត្នោត​ខ្មៅ​ធម្មតា បាន​ចូល​ទៅ​ក្នុង​ហាង​ធ្វើ​សក់ ដែល​នាង​តែង​ចូល​ជា​ប្រចាំ​មួយ​កន្លែង កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​កាន់​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​ម៉ូដ​សក់​មួល​រួញ ពណ៌​ស៊ីជម្ពូ​ស្រាល យ៉ាង​ស្រស់​ស្អាត ដើម្បី​ឲ្យ​អ្នក​ធ្វើ​សក់​ធ្វើ​ឲ្យ​នាង។ ដំបូង​ឡើយ អ្នក​ធ្វើ​សក់​បាន​ធ្វើ​ម៉ូដ​សក់​រួញ ដល់ Joanna ជា​មុន​សិន រួច​លាប​ថ្នាំ​សក់​ពណ៌ ដែល Joanna សម្គាល់​ឃើញ​ថា មិន​មែន​ជា​ពណ៌​ស៊ីជម្ពូ​ស្រាល​ទេ តែ​ជា​ពណ៌​ផ្កា​ឈូក​ដិត ប៉ុន្តែ​នាង​នៅ​តែ​បណ្ដោយ បើ​ទោះ​បី​ជា​ដឹង​ក្តី ព្រោះ​ក្នុង​ចិត្ត​គិត​ថា វា​នឹង​មិន​អី ហើយ​នឹង​ទទួល​បាន​ម៉ូដ​សក់​ក្នុង​ក្តី​ស្រមៃ។

 

ផ្ទុយ​ទៅ​វិញ ម៉ូដ​សក់​តម្លៃ ៥៤០០​ដុល្លារ​តៃវ៉ាន់ (១៧០​ដុល្លារ) ដែល Joanna បាន​ធ្វើ បែរ​ជា​ធ្វើ​ឲ្យ​នាង​ហួស​ចិត្ត និង​ស្ទើរ​ក្អួត​ឈាម​ទៅ​វិញ ព្រោះ​តែ​នឹក​ស្មាន​មិន​ដល់។ ក្រោយ​មក នាង​បាន​ថត និង​បង្ហោះ​រូប​ខ្លួន​ឯង ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​មិត្តភ័ក្ដិ​របស់​នាង ព្យាយាម​មិន​សើច​នាង​ឡើយ ហើយ​បង្ហាញ​ពី​ក្តី​អាណិត​ចំពោះ​នាង។

 

ទន្ទឹម​នឹង​នេះ​ដែរ Joanna បាន​ត្រលប់​ទៅ​កាន់​ហាង​ធ្វើ​សក់​នោះ​វិញ និង​បាន​ឲ្យ​អ្នក​ធ្វើ​សក់ លាប​សក់​ពណ៌​ខ្មៅ​ឲ្យ​នាង​វិញ ដោយ​អ្នក​ធ្វើ​សក់​ក៏​ដឹង​ខ្លួន​ខុស បាន​សុំ​ទោស​នាង និង​មិន​យក​ថ្លៃ​លាប​ថ្នាំ​សក់​ពណ៌​ខ្មៅ​នោះ​ឡើយ៕

 

ឃើញ​ពណ៌​សក់​គេ​ស្អាត ទៅ​លាប​តាម ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

 

ឃើញ​ពណ៌​សក់​គេ​ស្អាត ទៅ​លាប​តាម ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

 

ឃើញ​ពណ៌​សក់​គេ​ស្អាត ទៅ​លាប​តាម ចុង​ក្រោយ​ស្ទើរ​ក្អួត​ឈាម

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ Metro