ដឹង​តម្លៃ Honda MSX ០១៦ នៅ​សល់​ប៉ុន្មាន​អត់?

ម៉ូតូ​ហុងដា MSX ស៊េរី ០១៦ បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​តាំង​ពី​ដើម​ឆ្នាំ ដែល​តម្លៃ​ដំបូង​ជិត ៣០០០ ដុល្លារ​ឯណោះ ប៉ុន្តែ​បច្ចុប្បន្ន MSX ០១៦ ​នេះ​នៅ​សល់​​ ២៤០០ ដុល្លារ។

 

ដឹង​តម្លៃ Honda MSX ០១៦ នៅ​សល់​ប៉ុន្មាន​អត់?

 

លោក សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​ម្ដុំ​គិរីរម្យ​បាន​ប្រាប់​ឲ្យ​​ដឹង​ថា MSX ០១៦ ធ្លាប់​ជា​ម៉ូតូ​ដែល​ពេញ​និយម​បំផុត​របស់​យុវវ័យ​ស្ទាវៗ ដែល​ពួក​គេ​អាច​យក​ទៅ​លេង ឬ​កែ​ថែម​បាន​យ៉ាង​ឡូយ។ ប៉ុន្តែ​ម៉ូតូ​ប្រភេទ Mini នេះ​បាន​ធ្លាក់​ប្រជាប្រិយភាព​​វិញ បន្ទាប់​ពី Zoomer X បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ។

 

ដឹង​តម្លៃ Honda MSX ០១៦ នៅ​សល់​ប៉ុន្មាន​អត់?

 

ម៉ូតូ MSX 125 កម្លាំង​ម៉ាស៊ីន 125 សេសេ​នេះ មាន​បួន​ពណ៌​គឺ​ក្រហម-ប្រផេះ ស-ប្រផេះ និង​​លឿង-ប្រផេះ និង​ប្រផេះ​ដិត មាន​​ធុង​សាំង​រាង​ជ្រុង កែប​ខ្ពស់​ អំពូល​ប្រភេទ LED មុខ​កាច រីឯ​បំពង់​ស៊ីម៉ាំង​ស្ថិត​នៅ​ដាច់​ផ្នែក​ខាង​ក្រោម​កែប​និង​អាច​យក​ទៅ​លេង​បាន​យ៉ាង​ឡូយ។

 

តើ​ប្រិយមិត្ត​គិត​ថា ហេតុ​អ្វី​បាន​ជា MSX ០១៦ ​លែង​សូវ​ពេញ​និយម​ដូច​មុន?

 

អត្ថបទ៖ រក្សា