អ្នកដំណើរឡានក្រុង២១នាក់ស្លាប់ ក្រោយតៃកុងបើកធ្លាក់ស្ពាន ខណៈព្យាយាមគេចពីការបុកក្មេងកំពុងជិះកង់

ប៉ូលីសនៅក្នុងប្រទេសឥណ្ឌា បានកំពុងតាមស្វែងរកចាប់ខ្លួនតៃកុងរថយន្តក្រុងម្នាក់ ពីបទបើកបរបង្កគ្រោះថ្នាក់ ក្រោយត្រូវបានចោទប្រកាន់និយាយទូរស័ព្ទ ជាហេតុនាំឲ្យបើករថយន្តធ្លាក់ស្ពាន បណ្តាលឲ្យអ្នកដំណើរ ២១ នាក ស្លាប់ យ៉ាងអាណោចអាធម ។

ប៉ូលីស Angul និយាយថា តៃកុងរថយន្តក្រុងឈ្មោះ Birendra Behera អាយុ ២៦ ឆ្នាំ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក្រោយបើករថយន្តធ្លាក់ស្ពាន Old Manitri កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ ។

មនុស្ស ២១ នាក់ បានស្លាប់ និង ៣០ នាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស, រថយន្តក្រុងបានកំពុងធ្វើដំណើរចេញពី Bouth ឆ្ពោះទៅកាន់ Athmallik ដោយផ្ទុកមនុស្សចំនួន ៥១ នាក់ ។

អ្នកដំណើរម្នាក់បានប្រាប់ក្រុមស៊ើបអង្កេតថា Behera បានកំពុងនិយាយទូរស័ព្ទ នៅពេលក្មេងម្នាក់ស្រាប់តែជិះកង់ចេញពីផ្នែកម្ខាងនៃផ្លូវ ។ រំពេចនោះ Behera បានបួងចង្កូតយ៉ាងលឿន និងបាត់បង់ម្ចាស់ការតែម្តង ។ រថយន្តបានបុកទម្លុះបង្កាន់ដៃស្ពាន និងធ្លាក់ចុះចម្ងាយជាង ១៥ ម៉ែត្រ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

Behera ត្រូវបានឃើញឡើងចេញពីក្នុងរថយន្ត និងរត់គេចខ្លួនពីកន្លែងកើតហេតុ ។ ក្រោយហេតុការណ៍កើតឡើង ប៉ូលីសបានចុះកាន់ផ្ទះរបស់គាត់ ប៉ុន្តែ ពុំរកឃើញគាត់ឡើយ ៕


អ្នកដំណើរឡានក្រុង២១នាក់ស្លាប់ ក្រោយតៃកុងបើកធ្លាក់ស្ពាន ខណៈព្យាយាមគេចពីការបុកក្មេងកំពុងជិះកង់

អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ប្រកាសចាកចេញពីនយោបាយ

អ្នកដំណើរឡានក្រុង២១នាក់ស្លាប់ ក្រោយតៃកុងបើកធ្លាក់ស្ពាន ខណៈព្យាយាមគេចពីការបុកក្មេងកំពុងជិះកង់

លោក ប៉ា សុជាតិវង្ស៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាឲ្យបានច្បាស់លាស់ពីគម្រោងសាងសង់ស្ពានអាកាសចោមចៅ