ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

កំពូល​កីឡាករ​រត់​ប្រណាំង​​​ Usain Bolt ​បាន​ចាប់​ផ្ដើម​ការងារ​ថ្មី​​ថ្ងៃ​​ដំបូង​​នៅ​ក្នុង​ការិយាល័យ​ ​កាល​ពី​ម្សិល​មិញ​ ​ក្នុង​​ក្រុមហ៊ុន​​​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​ធំ​មួយ ដែល​មាន​ទីស្នាក់ការ​កណ្ដាល​​នៅ​ប្រទេស​ចាម៉ៃកា។

 

ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

Usain Bolt ​

 

Bolt វ័យ​៣០​ឆ្នាំ​ បាន​ចុះ​កុងត្រា​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ Digicel ​​កាល​ឆ្នាំ​​មុន​ ​ប៉ុន្តែ​ពេល​នេះ​រូប​គេ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​នេះ ក្នុង​តំណែង​ជា​ CSO (Chief Speed Officer) ​ដើម្បី​ជួយ​ខាង​​ផ្នែក​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

 

Digicel ​ផ្ដល់​សេវាកម្ម​ខាង​បណ្ដាញ​ទំនាក់​ទំនង​នៅ​លើ​ទីផ្សារ​ធំ​៣៣ ក្នុង​តំបន់​ Caribbean, តំបន់​អាមេរិក​កណ្ដាល និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ក្រុមហ៊ុន​នេះ​បាន​ឧបត្ថម្ភ​​ដល់​អត្តពលិក​​ចាម៉ៃកា ​តាំង​ពី​ឆ្នាំ​២០០៤ ​តាំង​ពី​ Usain Bolt ទើប​​បញ្ចប់​ថ្នាក់​វិទ្យាល័យ។

 

ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

 

កីឡាករ​សញ្ជាតិ​ចាម៉ៃកា​ Usain Bolt ​បាន​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​ ទីក្រុង​ Rio ទាំង​​៣​គ្រឿង​ លើ​វិញ្ញាសា​​រត់​ ១០០ម, ២០០ម និង​ ៤X១០០ម ប៉ុន្តែ​កីឡាករ​រហស្សនាម “ស្ដេច​ល្បឿន” រូប​នេះ​ ​បាន​ប្រកាស​ចូល​និវត្តន៍​ហើយ ពោល​គឺ​រូប​គេ​​នឹង​មិន​បាន​ទៅ​ចូល​រួម​ប្រកួត​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង​​តូក្យូ​ទៀត​នោះ​​ទេ៕

 

ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

 

ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

 

ស្ដេច​ល្បឿន​ ​Usain Bolt ​ចាប់​ផ្ដើម​ថ្ងៃ​ដំបូង​ កន្លែង​ការងារ​ថ្មី​​

 

Throwback to my first day on the job #CSO pic.twitter.com/vawgau9zFW

— Usain St. Leo Bolt (@usainbolt) September 14, 2016

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail