ច្បាស់​ហើយ ​ក្រុម​ខ្លាំង​២ នៅ​លីគទី​២​នឹង​ឡើង​ទៅ​លេង​លីគ​កំពូល តែ​មាន​លក្ខខណ្ឌ

បន្ទាប់​ពី​ប្រកាស​ពេល​វេលា​ប្រកួត​លីគ​លំដាប់​ទី​២ ​រួច​មក​ សហព័ន្ធ​កីឡា​បាល់ទាត់​ជាតិ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ទៀត​ថា ​ក្រុម​ខ្លាំង​លេខ​១​និង​លេខ​២ ​នៅ​លីគ​លំដាប់​ទី​២​នេះ ​នឹង​បាន​ទៅ​លេង​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​ក្រោយ ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ផង​ដែរ។

 

ច្បាស់​ហើយ ​ក្រុម​ខ្លាំង​២ នៅ​លីគទី​២​នឹង​ឡើង​ទៅ​លេង​លីគ​កំពូល តែ​មាន​លក្ខខណ្ឌ ក្រុម​បាល់ទាត់​យុវជន​គីរីវង់​សុខ​សែន​ជ័យ​

 

ដោយ​លក្ខខណ្ឌ​មួយ​នោះ គឺ​ប្រសិន​បើ​ក្រុម​លេខ​១​ឬ​លេខ​២​នៃ​លីគ​ទី​២​នោះ ​ជា​ក្រុម​ដែល​កើត​ចេញ​ពី​ក្លឹប​លេង​នៅ​លីគ​កំពូល​ស្រាប់ នោះ​ពួកគេ​មិន​អាច​ទៅ​លេង​នៅ​លីគ​កំពូល​បាន​នោះ​ទេ ដោយ​ត្រូវ​សម្រេច​យក​ក្រុម​មាន​ចំណាត់​ថ្នាក់​បន្ទាប់​ទៅ​ជំនួស​វិញ។ បន្ថែម​ពី​លើ​នេះ​ដែរ សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​លេង​នៅ​លីគ​កំពូល​រដូវ​កាល​នេះ មាន​ចំណាត់​ថ្នាក់​លេខ​៩​និង​លេខ​១០ ត្រូវ​កាត់​ចេញ​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២ ​នៅ​រដូវ​កាល​ក្រោយ​ហើយ។ នេះ​មាន​ន័យ​ថា​២​ក្រុម​ដែល​ខ្លាំង​នៅ​លីគ​២ ​នឹង​ត្រូវ​ជំនួស​២​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​នៅ​រដូវ​កាល​២០១៧ ​នៃ​លីគ​កំពូល​កម្ពុជា។

 

ច្បាស់​ហើយ ​ក្រុម​ខ្លាំង​២ នៅ​លីគទី​២​នឹង​ឡើង​ទៅ​លេង​លីគ​កំពូល តែ​មាន​លក្ខខណ្ឌ

 

​រំលឹក​ដែរ​ថា​២​ក្រុម​ដែល​ត្រូវ​កាត់​ចេញ​ពី​លីគ​កំពូល​ទៅ​លេង​នៅ​លីគ​ទី​២​រដូវ​កាល​ក្រោយ មាន​មជ្ឍ​មណ្ឌល​កំចាត់មីន​កម្ពុជា ​និង​ក្រុម​អាស៊ី​អឺរ៉ុប​យូណាយធីត។ ខណៈ​ដែល​២​ក្រុម​ដែល​ត្រូវ​ឡើង​មក​ជំនួស​តំណែង​ពួកគេ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ ព្រោះ​លីគ​ទី​២ ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​រហូត​ដល់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ឆ្នាំ​២០១៦​ឯ​ណោះ។

 

ច្បាស់​ហើយ ​ក្រុម​ខ្លាំង​២ នៅ​លីគទី​២​នឹង​ឡើង​ទៅ​លេង​លីគ​កំពូល តែ​មាន​លក្ខខណ្ឌ​ក្រុម​អាស៊ី​អឺរ៉ុប​យូណាយធីត

 

ច្បាស់​ហើយ ​ក្រុម​ខ្លាំង​២ នៅ​លីគទី​២​នឹង​ឡើង​ទៅ​លេង​លីគ​កំពូល តែ​មាន​លក្ខខណ្ឌក្រុមស៊ីម៉ាក់

 

ក្រុម​ដែល​ចូល​រួម​ប្រកួត​លីគ​ទី​២​នេះ រួម​មាន ក្រុមបាល់ទាត់​ខេត្ត​ស្វាយរៀង ក្រុមបាល់ទាត់​ខេត្ត​កំពង់​ឆ្នាំង​ សាលា​បាល់ទាត់​ជាតិ​បាទី​ ក្រុម​បាល់ទាត់ សៀម​រាប​អង្គរអែហ្វស៊ី ​ក្រុម​បាល់ទាត់ គិរីវង់សុខសែនជ័យ ក្រុមបាល់ទាត់ អគ្គីសនីកម្ពុជា ក្រុម​បាល់ទាត់​ កំពង់​ផែស្វយ័ត​ខេត្ត​ព្រះសីហនុ ​ក្រុម​មជ្ឍមណ្ឌល​ហ្វឹកហ្វឹន​កីឡា ខេមរភូមិន្ទ និង​ក្រុម​បាល់ទាត់​ខេត្ត​កំពង់​ស្ពឺ៕​

 

អត្ថបទ៖ មុន្នី រម្យ