គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!

6 Videos


ដោយសារមើលរំលងការណែនាំរបស់វេជ្ជបណ្ឌិត តារាសម្តែងស្រីជនជាតិចិនម្នាក់បានបាត់បង់ជីវិតទាំងវ័យក្មេង បន្ទាប់ពីនាងបានជឿជាក់ខ្លាំងទៅលើវិធីសាស្ត្រព្យាបាលតាមបែបប្រពៃណី គឺដោយវិធី«ជប់ខ្យល់» ។

គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!

តារាសម្តែងនាង Xu Ting អាយុ ២៦ ឆ្នាំ បានទទួលមរណភាព ដោយសារជំងឺមហារីកកូនកណ្តុរ កាលពីថ្ងៃទី ៧ ខែកញ្ញា កន្លងទៅនេះ ។ មូលហេតុស្លាប់របស់តារាសម្តែងស្រីចិនរូបនេះត្រូវបានគេសង្ស័យថាបណ្តាលមកពីវិធីសាស្ត្រព្យាបាលរបស់នាង ដោយកន្លងមកនាង Xu Ting ធ្លាប់បានប្រាប់ថា នាងបានកើតជំងឺមហារីក ហើយនាងបានជ្រើសរើសយកការព្យាបាលតាមបែបប្រពៃណី ជំនួសឱ្យការព្យាបាលតាមបែបវិទ្យសាស្ត្រ ។

គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!

នាង Xu Ting បានទទួលការព្យាបាលពីអ្នកជំនាញ ដោយប្រើវិធីសាស្ត្រជាច្រើនដូចជា កោសខ្យល់ ចាក់ម្ជុរវិជ្ជាសាស្ត្រ និង ជប់ខ្យល់ជាដើម ។ ទោះបីជាមានការផ្តល់មតិយោបល់ ថានោះជាការបោក និង មានការរារាំងពីក្រុមអ្នកគាំទ្រនាងក៏ដោយ ក៏តារាសម្តែង Xu Ting នៅតែបន្តធ្វើវាដដែល ។

គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!

បន្ទាប់ពីទទួលការព្យាបាលតាមវិធីសាស្ត្រប្រពៃណីមិនបានទទួលផល នៅខែសីហា នាង Xu Ting បានងាកមករកជំនួយ និង ព្យាបាលតាមបែបវិទ្យាសាស្ត្រវិញ តែអ្វីៗត្រូវបានហួសពេល ដោយសារប្រព័ន្ធភាពស៊ាំរបស់នាងបានចុះខ្សោយ ដូច្នេះនៅថ្ងៃទី ៧ ក្នុងខែកញ្ញានេះ នាងត្រូវបានបាត់បង់ជីវិតតែម្តង ។

គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!

ភ្ជាប់ជាមួយរឿងរ៉ាវខាងលើនេះ «ប្រជាប្រិយ» សូមផ្តល់ជាគតិខ្លះៗទុកជាបទពិសោធមួយសម្រាប់ឱ្យប្រិយមិត្តគិតពិចារណាថា មុននឹងសម្រេចចិត្តទទួលយកការព្យាបាលណាមួយ តោងគិតឱ្យបានល្អិតល្អន់ និង វិភាគឱ្យបានច្បាស់សិនថា តើវិធីសាស្ត្រព្យាបាលដែលនឹងទទួលនោះផ្តល់ផលចំណេញ ឬក៏ផ្តល់ទុក្ខទោស ? សាកល

គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!គ្រាន់តែជប់ខ្យល់សោះ ធ្វើឱ្យតារាសម្តែងស្រីចិនម្នាក់ស្លាប់ទាំងវ័យក្មេង!