លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​​​រង​របួស​បាក់ជើង​ម្ខាង ដោយសារ​តែ​ត្រូវ​ម៉ូតូ​ធំ​១​គ្រឿង ជិះ​​ដោយ​​​ក្មេង​ស្ទាវ​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង ដែលហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ កញ្ញា ​​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​ទីបញ្ជាការដ្ឋាន កង​រា​អាវុធហត្ថ​ខេត្ត​កំ​ង់​ឆ្នាំង ស្ថិត​នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម គ្រី ​អាយុ​៥៣ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1D-0088 រង​របួស​បាក់ជើង​ខាងស្តាំ ។ ​ចំណែកឯ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជា​អ្នក​បង្ករម្នាក់​ឈ្មោះហៃ លី​
ហៀ​ង ​អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះហួរ​ អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ​ស៊ឹ​ម​គ្រី ដែល​ជិះ​ម៉ូតូ​សេ​១២៥ ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​រួច​បំណង​បត់​ទៅ​ទិស​ខាងជើង តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​ម៉ូតូ​ធំ​១​គ្រឿងក្នុង​ដំណើរ​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង​ក្នុង​ល្បឿន​​យ៉ាង​លឿន​ ហើយ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹងក្នុង​ផ្លូវ​ខ្វែង​ទិស ប៉ើង​ខ្ទាត​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​បាក់ជើង​ស្តាំ​ម្ខាង​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

​ក្នុង​ហេតុ​ការ​នោះ​ដែរ ក្រុម​ស្ទាវ​ទាំង​ពីរ​នាក់​បាន​រង​របួសស្រាល និង​មាន​ច​រិ​ក​មិន​គប្បីសោះ ពេល​សមត្ថកិច្ចសួរនាំ ។  ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ បាន​យក​ទុក​រក្សា​ទុក​នៅ​អធិការ​នគរបាល ក្រុង​ដើម្បី​រង់ចាំការ​ដោះស្រាយ​តាម​និ​តិ​វី​ធី ។