ស្ទះវិលកង់មិនរួច​លើផ្លូវជាតិលេខ០៤ ក្រោយពី​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋ​មឱ្យដឹងថា តាំងវេលាព្រឹករហូតមកដល់វេលាម៉ោង១០ និង​៣៥នាទីព្រឹកថ្ងៃទី​១៥ កញ្ញា ២០១៦ នេះ ស្ថិត​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​០៤ ចាប់​ពីចំណុច​​​មុខ​វត្តជម្ពូវ័នមក កំពុង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំងពេញបន្ទុក ដោយ​អ្នក​​ដំណើរ​ទាំង​រថយន្ត​​ទាំងម៉ូតូ មិន​អាច​វិល​កង់បាន​ ​។​ ម្នាក់ៗក្តៅចិត្ត! វាអត់គិត​ជីវិតគេ ​អាងតែរត់ប្រះអាយុ

ការ​កក​ស្ទះ​បែបនេះត្រូវគេ​ដឹងថា ​១-គឺក្រោយ​ពី​​មាន​​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​រវាង​កុង​តឺន័រ និង​រថយន្ត​​ដឹកភេស្ជជៈ ដែល​​បាន​​ក្រឡាប់​​នៅ​លើ​ផ្លូវ​នោះមក​ ២-​គឺ​បណ្តាលមកពីមាន​ការដ្ឋាន​​ជួសជុល​ផ្លូវ ហើយជាពិសេស​ទៅទៀត គឺ​​បណ្តាលមកពី​អ្នក​បើក​បរ​ម្នាក់ៗ​​មិនបាន​​គោរពច្បាប់​ចរាចរណ៍ ដោយខំ​ព្យាយាម​​រុលទៅមុខ​​មិន​ទិសតំបន់នោះទេ ទើប​បង្កឱ្យ​ទៅជា​ស្ទះខ្លាំងបែបនេះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុងចុះអន្តរាគមន៍ ​ដើម្បី​បញ្ចៀសការកកស្ទះនេះ ។ ​