តាន់ បូរីវត្ថិ​ សិស្ស​និទ្ទេស​ A ធ្លាប់​ស្ថាន​ទូត​ជ្រើស​រើស​ទៅ​បារាំង​

ក្រៅ​ពី​ជា​សិស្ស​និទ្ទេស A ប្រចាំ​ការ​ប្រ​លង​បាក់​ឌុប តាន់ បូរីវត្ថិ ជា​យុវជន​ឆ្នើម​មួយ​រូប​ត្រូវ​បាន​ស្ថាន​ទូត​បា​រាំង​ជ្រើស​រើស​ទៅ​ចូល​រួម​ជំនួប​ទស្សនកិច្ច​ អំពី​បំរែ​បំរួល​អាកាសធាតុ​នៅ​ប្រទេស​បារាំង​។

 

តាន់ បូរីវត្ថិ​ សិស្ស​និទ្ទេស​ A ធ្លាប់​ស្ថាន​ទូត​ជ្រើស​រើស​ទៅ​បារាំង​

 

តាន់ បូរីវត្ថិ​ សិស្ស​និទ្ទេស​ A ធ្លាប់​ស្ថាន​ទូត​ជ្រើស​រើស​ទៅ​បារាំង​

 

សិស្ស​វិទ្យាល័យ​ព្រះ​មុនីវង្ស ​ក្នុង​ខេត្ត​បាត់​ដំបង ប្រាប់​ថា គេ​ជា​សិស្ស​ថ្នាក់​ពីរ​ភាសា ហើយ​​រៀន​បា​រាំង​តាំង​ពី​ថ្នាក់​ទី​៨។ កម្មវិធី​ក្នុង​ជំនួប​នេះ​មាន​សិស្ស​៥០​រូប​មក​ពី​ប្រទេស​ដទៃ​ និង​មាន​ទស្សនកិច្ច​វប្បធម៌​នៅ​ទី​ក្រុង​ប៉ារីស កិច្ច​ពិភាក្សា​​រួម​ទាំង​មាន​ការ​ដើរ​កម្សាន្ត​លើ​ទឹកកក​នៃ​ជ្រលង​ភ្នំ​ទៀត​ផង។ បូរីវត្ថិ​ប្រាប់​ថា គេ​ក៏​ធ្លាប់​ជា​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ជយ​លាភី​លេខ​២​ប្រចាំ​សាលា​ផង​ដែរ​ កាល​ថ្នាក់​ទី​៩។ យុវជន​អាយុ​១៧​ឆ្នាំ​រូប​នេះ ប្រាប់​ថា គេ​ប្រើ​តិចនិក​រៀន​៦​ចំណុច​ជា​ប្រចាំ​ ដើម្បី​ក្លាយ​ជា​សិស្ស​ពូកែ។

 

ទី​១​ បូរីវត្ថិ តែង​រៀន​បន្ថែម​នៅ​ផ្ទះ​ក្រោយ​អាហារ​ល្ងាច​រួច​ដល់​ម៉ោង ១១:៣០​ ទើប​ចូល​គេង។

-​ទី២ ​ពេល​សិក្សា​ក្នុង​ថ្នាក់​ បូរីវត្ថិ​ចូល​ចិត្ត​ឆ្លើយ​សំនួរ​គ្រូ និង​ជជីក​សួរ​នូវ​ផ្នែក​ណា​ដែល​មិន​យល់​ច្បាស់។ កត្តា​សំខាន់​មួយ​ទៀត ពេល​រំលឹក​មេរៀន​ម្ដង​ៗ​ តែង​រក​កន្លែង​ណា​មាន​ខ្យល់​អាកាស​បំព្រង ព្រោះ​កាត់​បន្ថយ​ភាព​ស្រេ្តស​បាន​ច្រើន។

-ទី​៣​ ​គ្រួសារ៖ សិស្ស​បាន​លំដាប់​ពិន្ទុ 99.873 បានយក​ការ​ខិត​ខំ​របស់​ឪពុក​ម្ដាយ​មក​ជា​ចលករ​ការ​រៀន​សូត្រ ដោយ​ប្ដេជ្ញា​ថា ត្រូវ​តែ​រៀន​​ឲ្យ​ពូកែ។

 

តាន់ បូរីវត្ថិ​ សិស្ស​និទ្ទេស​ A ធ្លាប់​ស្ថាន​ទូត​ជ្រើស​រើស​ទៅ​បារាំង​

 

តាន់ បូរីវត្ថិ​ សិស្ស​និទ្ទេស​ A ធ្លាប់​ស្ថាន​ទូត​ជ្រើស​រើស​ទៅ​បារាំង​

 

ចំណែក​ទី​៤ គឺ​ការ​ទំនាក់​ទំនង ព្រោះ​បូរីវត្ថិ​យល់​ថា​ ការ​រាប់​អាន​មាន​​ ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រូ​និង​មិត្តភ័ក្ដិ អាច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ចំណេះដឹង​គ្នា​បាន​ល្អ។ សម្រាប់​ចំណុច​ទី៥​វិញ គឺ​បូរីវត្ថិ​ចូល​ចិត្ត​យក​ការ​រិះគន់​របស់​គេ​ទៅ​ពិចារណា​ដើម្បី​កែ​លម្អ​ខ្លួន​ឲ្យ​ប្រសើរ​។ ចំណុច​ចុង​ក្រោយ កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​២នាក់​ ចូល​ចិត្ត​ចូល​រួម​ការ​ងារ​សង្គម​ ដោយសារ​​បូរីវត្ថិ យល់​ថា វា​ប្រៀប​បាន​នឹង​ការអនុវត្ត​ការ​សិក្សា​របស់​ខ្លួន​ពិត​ៗ។

 

​​ពេល​រៀន​ថ្នាក់​បរិញ្ញា​បត្រ​ បូរីវត្ថិ​ប្រាប់​ថា ​ចាប់​យក​ជំនាញ​វិស្វករ​ខាង​ចំណី​អាហារ។ បើ​មាន​ឱកាស​ រូប​គេ​នឹង​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​យក​ចំណេះ​ដឹង​ទាំង​នេះ​មក​ចែក​ជូន​​សិស្ស​ប្អូន​ទាំង​អស់​គ្នា៕

 

 

អត្ថបទ៖ លឹម សុ​នា​