Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

គណនី​ ​Instagram​ ​មួយ​ដែល​មាន​ ​Follower​ ​ប្រមាណ​ជាង​ ​១៣​ ​ម៉ឺន​នាក់​ ​ត្រូវ​ផ្អាក​ដំណើរ​ការ​ក្រោយ​គណនី​នោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ។

 

Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

 

គណនី​ខាង​លើ​ជា​របស់​អ្នក​ថត​រូប​អាមេរិក​ម្នាក់​ឈ្មោះ​ ​Dani Diamond​ ​ហើយ​គាត់​តែង​បង្ហោះ​រូប​តារា​ម៉ូដែល​ ​ដែល​គាត់​ថត​ដោយ​ខ្លួន​ឯង​ ​ជា​យូរ​មក​ហើយ។ ប៉ុន្តែ​ទើប​ថ្មី​ៗ​នេះ​ ​Instagram​ ​បាន​ផ្អាក​ដំណើរការ​គណនី​គាត់​ ​ហើយ​បង្ហាញ​ថា​គាត់​បាន​រំលោភ​ច្បាប់​របស់​ ​Instagram​ ​ដែល​បាន​កំណត់​ថា​នឹង​ផ្អាក​ដំណើរការ​គណនី​ដែល​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ ​Spam​ ​ឬ​ចំនួន​ ​Like​ ​មិន​ប្រក្រតី។

 

ចំពោះ​ករណី​នេះ​លោក​ ​Dani Diamond​ ​ក៏​បាន​បង្ហោះ​រូប​ខ្លួន​គាត់​ ​អម​ជា​មួយ​ឈ្មោះ​គណនី​ទៅ​កាន់​ក្រុម​ការងារ​របស់​ ​Instagram​ ​ដើម្បី​ស្នើ​ឲ្យ​បើក​ដំណើរការ​គណនី​គាត់​ឡើង​វិញ​ ​ប៉ុន្តែ​មិន​ទាន់​ទទួល​ការ​ឆ្លើយ​តប​អ្វី​នៅ​ឡើយ៕

 

Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

លោក​ ​Dani Diamond​

 

Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

រូបថតក្នុងគណនីនោះ

 

Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

 

Instagram​ ​បិទ​គណនី​​​មួយ​ចោល ព្រោះ​បង្ហោះ​តែ​រូប​អ្នក​ដទៃ

 

អាន​បន្ត​ ​៖​ តម្រង់​ជួរ​ចាំ​ទិញ​ iPhone 7 នៅ​សិង្ហបុរី​ មួយ​ថ្ងៃ​អាច​រក​បាន​ជិត​ ៩០ ដុល្លារ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​petapixel