Ruby Lin បង្ហើបភេទកូនក្នុងផ្ទៃ

6 Videos


មហាជនក៏ដូចជាអ្នកគាំទ្រតារាសម្តែងល្បីឈ្មោះ Ruby Lin ជាច្រើនកំពុងអន្ទះសារយ៉ាងខ្លាំង រង់ចាំមើលសម្រស់កូនក្នុងផ្ទៃរបស់តារាសម្តែងវ័យ ៤០ ឆ្នាំរូបនេះ ។

Ruby Lin បង្ហើបភេទកូនក្នុងផ្ទៃ

យោងតាមសារព័ត៌មានគេបានដឹងថា តារាតៃវ៉ាន់រូបនេះកំពុងពរពោះកូន ៤ ខែ តែនាងមិនទាន់បានបញ្ជាក់ពីភេទកូនច្បាស់លាស់ទេ គ្រាន់តែធ្វើការបង្ហើបមួយឲ្យអ្នកគាំទ្រសន្និដ្ឋានខ្លួនឯង ។ នាងបានញញឹម និង ឆ្លើយប្រាប់អ្នកសារព័ត៌មានទាក់ទិននឹងសំណួរពីផលិតផលទារកថា នាងនឹងទិញផលិតផលឲ្យកូននាង គឺពណ៌ផ្កាឈូក ។

Ruby Lin បង្ហើបភេទកូនក្នុងផ្ទៃ

ដោយសារតែបញ្ជាក់ពីពណ៌ផ្កាឈូកយ៉ាងច្បាស់បែបនេះ គេបានសន្និដ្ឋានថា កូនក្នុងពោះនាងជាកូនស្រី តែយ៉ាងណាក្តី វាក៏អាចជាកូនប្រុសដែរ ព្រោះពណ៌ផ្កាឈូកគឺជាពណ៌ដែលនាងចូលចិត្តជាងគេ ។ មិនថាជាកូនប្រុស ឬ ស្រីនោះទេ ស្វាមីនាង លោក Wallace Huo បានប្រាប់ឲ្យដឹងថា ភេទមួយណាក៏ល្អដែរ ព្រោះលោកស្រឡាញ់ដូចតែគ្នា ។

Ruby Lin បង្ហើបភេទកូនក្នុងផ្ទៃ

គួរបញ្ជាក់ដែរថា គូស្នេហ៍មួយគូនេះបានចងចំណងអាពាហ៍ពិពាហ៍យ៉ាងរ៉ូមែនទិកកាលពីថ្ងៃទី ៣១ ខែកក្កដានៅកោះបាលី ក្រោយទាក់ទងគ្នាជាសង្សារបាន ៣ ខែ ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

Ruby Lin បង្ហើបភេទកូនក្នុងផ្ទៃRuby Lin បង្ហើបភេទកូនក្នុងផ្ទៃ