ស្តាប់ អេឡិចហ្សូរ៉ា និយាយអ្វីខ្លះ ក្រោយគេបង្អាប់ថា…

6 Videos


ក្រោយពី Trailer រឿងខ្នាតធំ «ទេសចរណ៍ឋាននរក» ត្រូវបានបង្ហោះជាសាធារណៈមក តារាសម្តែងរាងខ្អស់សង្ហា មានសាច់ដុំទាំងក្លែបៗ អេឡិចហ្សូរ៉ា បានទទួលរងការបង្អាប់បន្តុះពីសំណាក់មហាជនថា «មានមាត់ធំ» ដែលធ្វើឱ្យលោកអក់អន់ស្រពន់ចិត្តតិចតួចជាមួយនឹងពាក្យបង្អាប់ខាងលើនេះ ។

ស្តាប់ អេឡិចហ្សូរ៉ា និយាយអ្វីខ្លះ ក្រោយគេបង្អាប់ថា…

លោក អេឡិចហ្សូរ៉ា បានឱ្យដឹងថា មួយរយៈដែលក្រុមការងារបានបង្ហោះ Trailer រឿង «ទេសចរណ៍ឋាននរក» ឃើញថាមានប្រិយមិត្តជាច្រើនបានចូល Comment បន្តុះបង្អាប់រូបលោកច្រើនថា តួប្រុសអីមានមាត់ធំម្ល៉ឹង ដូចខ្វះតួប្រុសណាស់អ៊ីចឹង ជាដើម ដែលធ្វើឱ្យលោកឈឺក្បាល រហូតពោលពាក្យត្អូញត្អែរមួយចំនួនទៀតផង ។ លោកបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «សុំទោសដែលខ្ញុំមិនដូចតួដទៃ 😪 សុំទោសដែលខ្ញុំមិនសង្ហាដូច Idol របស់អ្នក 😔 សុំទោសដែលខ្ញុំមិនអាចតម្រូវចិត្តអ្នកទាំងអស់គ្នាបាន 😭 តែខ្ញុំសុំធ្វើជាខ្ញុំបានទេ ? ពិតអស់កម្លាំងចិត្តមែន…» ។

ស្តាប់ អេឡិចហ្សូរ៉ា និយាយអ្វីខ្លះ ក្រោយគេបង្អាប់ថា…

ជាមួយនឹងពាក្យបន្តុះបង្អាប់នេះដែរ តារាសម្តែង អេឡិចហ្សូរ៉ា ក៏មិនបានចូលទៅតបតដោយពាក្យសម្តីណាមួយនាំឱ្យល្អក់កករនឹងអ្នកគាំទ្រដែរ ដោយលោកគ្រាន់តែបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួនថា ចង់ឲ្យប្រិយមិត្តបើកចិត្តឲ្យទូលាយបន្តិចប៉ុណ្ណោះ ។

ស្តាប់ អេឡិចហ្សូរ៉ា និយាយអ្វីខ្លះ ក្រោយគេបង្អាប់ថា…

គួរបញ្ជាក់ថា «ទេសចរណ៍ឋាននរក» នេះគឺជារឿងខ្នាតធំទីមួយដែលតារាសម្តែង អេឡិចហ្សូរ៉ា មានឱកាសសម្តែងជាតួឯក ។ លោក អេឡិចហ្សូរ៉ា បានប្រាប់ថា មូលហេតុដែលគេជ្រើសរើសយកលោកឱ្យសម្តែងជាតួឯក ដោយសាររឿងនេះជាប្រភេទរឿងបែបកំប្លែង ដូច្នេះមិនត្រូវការតួដែលមានមុខមាត់ស្រស់សង្ហាពេកនោះទេ ហើយជាចុងក្រោយលោក អេឡិចហ្សូរ៉ា ក៏បានរំលេចនូវពាក្យអរគុណផងដែរចំពោះការគាំទ្រនូវខ្សែរឿងមួយនេះ ៕ សាកល

ស្តាប់ អេឡិចហ្សូរ៉ា និយាយអ្វីខ្លះ ក្រោយគេបង្អាប់ថា…