Pep ៖ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​បង្រៀន​ Aguero នោះ​ទេ​

កាលពីយប់មិញក្នុងការប្រកួត UEFA Champion League ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Sergio Aguero រកបានគ្រាប់គ្រាប់ Hat-trick ដែលជួយឲ្យក្លឹប Manchester City យកឈ្នះជាមួយនឹងលទ្ធផលដ៏គាប់ប្រសើរ៤ទល់នឹង០លើ Monchengladbach ។

យ៉ាងណាក្រោយជ័យជំនះនេះគរូបង្វឹក Man City គឺលោក Pep Guardiola បាននិយាយថា « Sergio គឺល្អព្រោះតែងតែធ្វើបានល្អ ។ គេល្អជាមួយ Manuel Pellegrini ( គ្រូបង្វឹកចាស់ ) គេល្អជាមួយជម្រសើជាតិ ខ្ញុំសង្ឃឹមថាគេបន្តធ្វើបានល្អជាមួយយើងបន្ថែមទៀត » ។

Pep បន្តថា « គេមានទេពកោសល្យពីធម្មជាតិក្នុងការស៊ុតបាល់បញ្ចូលទីក្នុងតំបន់ដំបូលទូក ខ្ញុំគិតថាគ្មានអ្វីត្រូវបង្រៀនគេនោះទេ ។ គេដឹងយ៉ាងច្បាស់ថានៅពីក្រោយគេមានមិត្តក្រុមជាច្រើនចាំជួយគេក្នុងការរកគ្រាប់បាល់ដូចនេះគេបានសហការគ្នាយ៉ាងល្អ ខ្ញុំរំពឹងថាគេនឹងធ្វើបានល្អជាបន្តទៀត » ។

សូមបញ្ជាក់ថាគិតត្រឹមការបង្ហាញខ្លួនចំនួន៥ប្រកួតសម្រាប់រដូវកាលថ្មីកីឡាករ Sergio Aguero ធ្វើបានយ៉ាងល្អជាមួយការរកគ្រាប់បានចំនួន៩គ្រាប់ហើយក្នុងនោះមាន Hat-trick ចំនួន២លើករួចមកហើយ ។

ប្រភព ៖

Pep ៖ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​បង្រៀន​ Aguero នោះ​ទេ​

  • Pep ៖ ខ្ញុំ​គ្មាន​អ្វី​ត្រូវ​បង្រៀន​ Aguero នោះ​ទេ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:កីឡា
Tags: