​ទីបំផុត​ ក្មេង​ស្រី​ចាត់ទុក​ជា Taylor Swiftទី​២​ឈ្នះ​ពាន​ “America’s Got Talent” ​

​កម្មវិធី​ប្រឡង​សមត្ថភាព​ចម្រុះ“America’s Got Talent” រដូវ​កាល​ទី​១១ ដែល​ប្រព្រឹត្តិ​ឡើង​​តាំង​ពី​ចុង​ខែ​ឧសភា ពេល​នេះ​រក​ឃើញ​ម្ចាស់​ពាន​ហើយ​ គឺបាន​ទៅ​ក្មេង​ស្រី​​អាយុ​១២​ឆ្នាំ Grace VanderWaal ។

 

​ទីបំផុត​ ក្មេង​ស្រី​ចាត់ទុក​ជា Taylor Swiftទី​២​ឈ្នះ​ពាន​ “America’s Got Talent”  ​

 

​​ឆ្លង​កាត់​វគ្គ Auditions  កុមារី​  Grace VanderWaal បាន​បង្ហាញ​ទេពកោសល្យ​ច្រៀង​បទ​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ ​និង​ទទួល​ការ​សរសើរ​ពី​គណៈកម្មការ​ Simon Cowell ថា​នឹង​ជា​ Taylor Swift ទី​ពីរ​នៅ​ពេល​អនាគត រួម​ទាំង​​ទទួល​បាន​កណ្ដឹង​មាស​ពី​​គណៈកម្មការ​ Howie Mandel ​ផង​ដែរ។

 

ត្បិត​តែ​មាន​វ័យ​តិច​ជាង​គេ​ក្នុង​ចំណោម​បេក្ខជន​ដទៃ Grace បាន​ពុះពារ​ជម្នះ​គ្រប់​ជុំ​នៃ​ការ​ប្រឡង​រហូត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​សល់​បេក្ខជន​១០​នាក់​ចុងក្រោយ។ ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ Grace បាន​លើក​​យក​បទ “Clay” និង “I Don’t Know My Name” ដែល​ជា​ការ​និពន្ធ​​របស់​ខ្លួន​មក​សម្ដែង។

 

ចុងក្រោយ​កុមារី​សម្បូរ​ទេពកោសល្យ​បាន​គ្រងតំណែង​ជា​ម្ចាស់​ពាន “America’s Got Talent” រដូវ​កាល​ទី​១១ លាយឡំ​ដោយ​ទឹក​ភ្នែក ​អម​ដោយ​ទឹក​ប្រាក់​១​លាន​ដុល្លារ​និង​មាន​​ឱកាស​សម្ដែង​នៅ​​កម្មវិធី​​​ក្នុង​ទីក្រុង Las Vegas  ​ទៀត​ផង៕

 

 

 

ចុចអាន៖១២​ឆ្នាំច្រៀង​ពីរោះហើយ​​​ចេះ​និពន្ធ​បទ​ខ្លួន​ឯង Simon ​​Cowell ទាយ​ថា​ជា​ Taylor Swift ទី​ពីរ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ people