ពលការិនីខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភ

6 Videos


ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានជួយសង្គ្រោះនារីពលការិនីខ្មែរម្នាក់ទៀតបានដោយជោគជ័យ ក្រោយពីរូបនាងត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភទៀតផង ។

ពលការិនីខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភ

លោក ឡុង ឌីម៉ង់ បានឲ្យដឹង នៅយប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ នេះថា «នៅវេលាម៉ោង ១០ យប់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៦ មានករណីមេការជាជនជាតិចិនម្នាក់បានប្រើអំពើហិង្សា និង បៀតបៀនមកលើពលការិនីខ្មែរម្នាក់ឈ្មោះ សួង ស្រីនិច អាយុ ២៨ ឆ្នាំ មកពីខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ភូឆន់ ខេត្តខ្យងគីដូ» ។

ពលការិនីខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភ

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និង ក្រុមការងារបានជួបផ្ទាល់ជាមួយជនរងគ្រោះ ស្ដាប់ការរៀបរាប់ និង សំណូមពររបស់ជនរងគ្រោះ បានផ្ដល់ថវិកាដល់ក្រុមការងារស្ថានទូត ដើម្បីយកជនរងគ្រោះទៅពិនិត្យក្បាលនៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពរបួសធ្ងន់ធ្ងរ ។ ក្រុមការងារស្ថានទូតបានទាក់ទងប្ដឹងទៅប៉ុស្ដិ៍ប៉ូលិសនៅតំបន់ភូឆន់ដើម្បីឃាត់ខ្លួនជនដៃដល់មកទទួលទោសតាមច្បាប់ ហើយនៅព្រឹកថ្ងៃនេះស្ថានទូតនឹងចេញកំណត់ទូតមួយបន្ថែមទៀតផ្ញើទៅស្ថាប័នប៉ូលិសតំបន់ភូឆន់ ដើម្បីដាក់បន្ទុកក្នុងការប្ដឹងទៅជនដៃដល់ ។ ក្រៅពីនេះ នៅយប់មិញនេះស្ថានទូតបានរៀបចំកន្លែងស្នាក់នៅ និង ម្ហូបអាហារជូនជនរងគ្រោះផងដែរ ។

ពលការិនីខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភ

កាលពីថ្ងៃទី ១២ ខែកញ្ញា លោក ឡុង ឌីម៉ង់ រួមជាមួយទីប្រឹក្សាការងារទទួលបន្ទុកពលករអមស្ថានទូត ក៏បានជួបពិភាក្សា និង ហូបបាយជាមួយពលករខ្មែរម្នាក់ឈ្មោះ ទុំ ចាន់ថន អាយុ ២៤ ឆ្នាំ មកពីខេត្តតាកែវ ដែលទើបមកធ្វើការនៅសាធារណរដ្ឋកូរ៉េបានរយៈពេល ២ ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi ដែលការជួបពិភាក្សានេះបានធ្វើឡើងក្រោយពេលដែលមេការរោងចក្រប្រើអំពើហិង្សាមកលើរូបគាត់ក្នុងអំឡុងពេលបំពេញការងារ និង ពេលសម្រាក ៕

សុថាត់

ពលការិនីខ្មែរម្នាក់នៅកូរ៉េខាងត្បូង ត្រូវមេការជនជាតិចិនវាយធ្វើបាប និង ប៉ងចាប់រំលោភ