ស្ដែងណាស់! ប្ដីលួចមានប្រពន្ធចុង ត្រូវប្រពន្ធដើមកាត់លិង្គចោល បានសម្រេចពីរដង

6 Videos


បុរសជនជាតិចិន អាយុ ៣២ឆ្នាំម្នាក់ ត្រូវបានប្រពន្ធយកកន្ត្រៃកាត់លិង្គចោល បន្ទាប់ពីរូបលោក បានលួចលាក់មានប្រពន្ធចុងវ័យក្មេង អាយុ ២១ឆ្នាំ។ នេះបើយោងតាមសារព័ត៌មានមួយរបស់ចិន ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ស្ដែងណាស់! ប្ដីលួចមានប្រពន្ធចុង ត្រូវប្រពន្ធដើមកាត់លិង្គចោល បានសម្រេចពីរដង

តាមប្រភពដដែលបានឱ្យដឹងថា បុរសជនជាតិចិនរូបនេះ បានរត់តាមភរិយារបស់លោកទាំងអាក្រាតកាយប្រឡាក់សុទ្ធតែឈាម ដើម្បីយកលិង្គដែលប្រពន្ធកាត់យកទៅ ក្នុងគោលបំណងឱ្យក្រុមគ្រូពេទ្យតភ្ជាប់ឡើងវិញ។ ទីបំផុត ក្រុមគ្រូពេទ្យក៏បានព្យាយាមជួយតភ្ជាប់លិង្គនោះឱ្យមានសភាពដូចដើមវិញ។

ស្ដែងណាស់! ប្ដីលួចមានប្រពន្ធចុង ត្រូវប្រពន្ធដើមកាត់លិង្គចោល បានសម្រេចពីរដង

អ្វីដែលគួរឱ្យហួសចិត្តខ្លាំងជាងនេះគឺ ភរិយារបស់បុរសខាងលើ បានមកលួចកាត់លិង្គនោះម្ដងទៀត ខណៈពេលដែលលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងក្រុងស៊ាងឈីវ ភាគខាងកើតខេត្តហ៊ឺណាន និងបានយកលិង្គនោះទៅបោះចោលបាត់ប្រមោល។

នៅពេលចុងក្រោយ បុរសវ័យ ៣២ឆ្នាំរូបនេះ ក៏ត្រូវរស់នៅដោយគ្មានលិង្គ ហើយនាងដែលជាប្រពន្ធចុង ក៏បានស្ម័គ្រចិត្តរួមរស់ជាមួយគ្នា បើទោះបីជារូបលោកគ្មានលិង្គក៏ដោយ៕ BeBe