លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​​​រង​របួស​បាក់ជើង​ម្ខាង ដោយសារ​តែ​ត្រូវ​ម៉ូតូ​ធំ​១​គ្រឿង ជិះ​​ដោយ​​​ក្មេង​ស្ទាវ​ពីរ​នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង ដែលហេតុការណ៍​នេះ​ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ កញ្ញា ​​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ មុខ​ទីបញ្ជាការដ្ឋាន កង​រា​អាវុធហត្ថ​ខេត្ត​កំ​ង់​ឆ្នាំង ស្ថិត​នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​ជន​រង​គ្រោះ​ឈ្មោះ​ស៊ឹ​ម គ្រី ​អាយុ​៥៣ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1D-0088 រង​របួស​បាក់ជើង​ខាងស្តាំ ។ ​ចំណែកឯ​ក្រុម​ក្មេង​ស្ទាវ​ដែល​ជា​អ្នក​បង្ករម្នាក់​ឈ្មោះហៃ លី​ហៀ​ង ​អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះហួរ​ អាយុ​២៣​ឆ្នាំ រស់នៅ​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ​ស៊ឹ​ម​គ្រី ដែល​ជិះ​ម៉ូតូ​សេ​១២៥ ​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច ទៅ​កើត​រួច​បំណង​បត់​ទៅ​ទិស​ខាងជើង តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​ម៉ូតូ​ធំ​១​គ្រឿងក្នុង​ដំណើរ​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង​ក្នុង​ល្បឿន​​យ៉ាង​លឿន​ ហើយ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញ​មួយ​ទំហឹងក្នុង​ផ្លូវ​ខ្វែង​ទិស ប៉ើង​ខ្ទាត​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​បាក់ជើង​ស្តាំ​ម្ខាង​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។

​ក្នុង​ហេតុ​ការ​នោះ​ដែរ ក្រុម​ស្ទាវ​ទាំង​ពីរ​នាក់​បាន​រង​របួសស្រាល និង​មាន​ច​រិ​ក​មិន​គប្បីសោះ ពេល​សមត្ថកិច្ចសួរនាំ ។ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ បាន​យក​ទុក​រក្សា​ទុក​នៅ​អធិការ​នគរបាល ក្រុង​ដើម្បី​រង់ចាំការ​ដោះស្រាយ​តាម​និ​តិ​វី​ធី ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេប្រដាប់ដោយដំបង កាំបិតខ្វែវ ដេញកាប់គ្នា យ៉ាងប្រសេចប្រសាច រហូតមានមនុស្សរបួសម្ខាងៗ ដូចក្នុងរឿងចិនហុងកុង កាលពីយប់ថ្ងៃព្រហស្បតិ៍។ 

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងងថា ក្មេងទំនើងទាំង៩នាក់ នោះរួមមាន៖១/ឈ្មោះ ចាន់ សែន ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ សុខ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ៣/ឈ្មោះ សែម ទីន ភេទប្រុស អាយុ២១ឆ្នាំ, ៤/ឈ្មោះ យីស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ, ៥/ឈ្មោះ ប្រាង ធុយ ភេទប្រុស អាយុ១៦ឆ្នាំ, ៦/ឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៣ឆ្នាំ, ៧/ឈ្មោះ ជៀក ថាវី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៧នាក់ រស់នៅក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ៨/ឈ្មោះ រឿម នេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, និង៩/ឈ្មោះ ចាន់ និច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំរហាល ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ៣គ្រឿង ដំបង១ កាំបិតផ្គាក់១ ។

លោក ព្រហ្ម ថេង បានបន្តថា ក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខ ក្លិបកំសាន្តវិមានរៀម ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈកម្លាំងសមត្ថកិច្ច យើងចុះល្បាត គ្រប់ភូមិសាស្រ្តរបស់ខ្លួន ដើម្បីធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ និងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅពេលខាងមុខនេះ ក៏ប្រទះឃើញក្មេងទំនើង ២ក្រុម កំពុងប្រដាប់ដោយកាំបិត ដំបងកំពុងបើកការ ប្រយុទ្ធគ្នា ទើបសមត្ថកិច្ច យើងឃាត់ខ្លួន​ ពួកគេយកមកសួរនាំ។

បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់ នោះត្រូវបានសមត្ថកិច្ច ធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចមកត្រូវបាន ឪពុកម្ដាយឬអាព្យាបាល ធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់

លោកស្ទាវជិះម៉ូតូ អត់អាសូរមនុស្សចាស់