​ឆ្នាំ​ទាំង​ ៣​ ដែល​មិន​ហ៊ាន​ចាយលុយ ​នៅពេលដែល​មាន​

​ឆ្នាំ​ទាំង​ ៣​ ដែល​មិន​ហ៊ាន​ចាយលុយ ​នៅពេលដែល​មាន​

​មាន​មនុស្ស​មួយចំនួន​បាន​ខិតខំ​រក​ប្រាក់ និង​សន្សំ​ខ្លាំងណាស់ ហើយ​ប្រាក់​ទាំងនោះ​ប្រៀបដូចជា​ជីវិត​របស់​គេ​អញ្ចឹង​។ ដូចនេះ​មាន​ឆ្នាំ​ទាំង​៣​ដែល​ខំ​រកប្រាក់​ជាខ្លាំង ប៉ុន្តែ​នៅពេលដែល​មាន​បែរជា​មិន​សូវ​ហ៊ាន​ចាយ​ទៅវិញ​។ តើ​មាន​ឆ្នាំ​ណា​ខ្លះ​ទៅ​?

ឆ្នាំ​ជូត​
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ពុំ​សូវ​ចាយលុយ​ផ្តេសផ្តាស​ឡើយ ដោយ​គេ​ចេះ​រៀបចំ​ទុកដាក់​ប្រាក់​កាក​គេ​បានល្អ​។ ពួកគេ​មិន​ដែល​ចាយ​លុយ​ទៅ​លើ​អ្នក​ដែល​គេ​ពុំ​សូវ​ជិតស្និទ្ធ​ជាមួយ​ឡើយ​។ បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​នៅក្នុង​ការងារ​គឺ​មាន​ភាព​រីកចម្រើន​ជានិច្ច ដែល​អាច​ធ្វើឲ្យ​ខ្លួន​ឯង​ចាប់ផ្តើម​មាន​លុយ​បន្តិច​ម្តងៗ ប៉ុន្តែ​នៅពេលដែល​គេ​មាន​លុយ​ច្រើន គេ​បែរជា​មិនសូវ​ចាយ​ទៅវិញ​។​

​ឆ្នាំ​រការ​
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​បើ​ចាយ​លុយ​លើ​ខ្លួនឯង​គឺ​ហ៊ាន​ចាយ​ច្រើន ប៉ុន្តែ​បើ​និយាយ​ចំពោះ​អ្នកដទៃ​គឺ​គេ​មិនសូវ​ហ៊ាន​ចាយ​ឡើយ​។ បុគ្គល​ដែល​កើត​នៅ​ឆ្នាំនេះ​គឺជា​មនុស្ស​ដែល​មាន​ប្តេជ្ញាចិត្ត​ក្នុងការ​សន្សំ​ប្រាក់ ហើយ​គេ​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលបំណង​នេះ​។ ប៉ុន្តែ​ប្រសិនជា​អ្នក​គ្មាន​ភាពស្និទ្ធស្នាល​ជាមួយ​គេ នោះ​កុំ​សង្ឃឹម​ថា​គេ​អាច​ចំណាយ​លើ​អ្នក​ឲ្យសោះ​។​

​ឆ្នាំ​ឆ្លូវ​
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មិន​ថា​នឿយហត់​យ៉ាងណាទេ គឺ​គេ​នៅតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បានរ​បស់​ដែល​គេ​ចង់បាន​។ គេ​មិន​ខ្លាច​ពិបាក ឬ​នឿយហត់​ទេ ព្រោះ​គេ​គិតថា​មាន​តែ​លះបង់​ទើប​អាច​ទទួលបាន​លទ្ធផល​ល្អ​មកវិញ​។ ម្យ៉ាងទៀត​គេ​ជា​មនុស្ស​ដែល​ចាយ​លុយ​ត្រង់​កន្លែង​ត្រូវ មិន​ងាយ​ចាយ​ផ្តេសផ្តាស​នោះទេ ហើយក៏​មិន​ដាច់ចិត្ត​តែងខ្លួន​ឲ្យក្លាយ​ជា​មនុស្ស​ទាន់សម័យ​ដោយ​ចំណាយ​ប្រាក់​ច្រើន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ coco01.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។