គឹម លីហ្សា រង់ចាំជួបមុខ កូនយ៉ាង អន្ទះសារ

ភ្នំពេញ៖ អតីតតារាសម្តែង ដែលធ្លាប់មានឈ្មោះបោះសំឡេង ក្នុងវិថីសិល្បៈ អ្នកនាង គឹម លីហ្សា ក្រោយពីសម្រេចចិត្ត រៀបការសាងគ្រួសារ ជាមួយស្វាមីដែលជាអាណិកជនខ្មែរ រស់នៅអូស្ត្រាលី រយៈពេលជិត៣ឆ្នាំមកនេះ នាងទើបតែពពោះកូនដំបូង ដែលមានអាយុទើប តែជាង៨ខែតែប៉ុណ្ណោះ តែនាងនិងស្វាមីហាក់បង្ហាញពីអារម្មណ៍អន្ទះសារ ចង់ឃើញមុខកូនខ្លាំង ។

រូបភាពជាច្រើនសន្លឹកដែល អ្នកនាង គឹម លីហ្សា បានបង្ហោះពីរូបភាព ដែលនាងកំពុងតែពពោះបង្ហោះព្រោងព្រាត នៅលើបណ្តាញទំនាក់ទំនងសង្គម បូករួមជាមួយសម្ភារៈមួយចំនួន ដែលនាងបានត្រៀមទុក សម្រាប់កូនប្រុសរបស់នាង ដែលនាងនិងស្វាមីត្រៀមឈ្មោះឲ្យថា « NicoLas»។

សូមជម្រាប់ផងដែលថា អតីតតារាចម្រៀង និងជាតារាសម្តែង អ្នកនាង គឹម លីហ្សា បានសម្រេចចិត្ត រៀបការជាមួយស្វាមី លោក គីវ វុទ្ធី ដែលជាអាណិកជនខ្មែររស់នៅអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ហើយក្រោយពីរៀបការ ហើយនាងក៏សម្រេចចិត្តបញ្ចប់ អាជីពសិល្បៈ ទៅរស់នៅជាមួយស្វាមី ហើយរហូតមកដល់ពេលនេះ គឺមានរយៈពេលជិត៣ឆ្នាំហើយ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនាង គឹម លីហ្សា ដែលជាអតីតតារាចម្រៀង និងសម្ដែងក្នុងប្រទេសកម្ពុជា និងវេចបង្វេចទៅរស់នៅតាមស្វាមីនៅឯអូស្ដ្រាលី ប្រហែលជា២ទៅ៣ឆ្នាំនេះ ហាក់ដូចជាមានសុភមង្គលជាខ្លាំង ដែលមិនត្រឹមតែមានក្រុមគ្រួសារខាងស្វាមីស្រឡាញ់នោះទេ តែនាពេលនេះ អ្នកនាងក៏កំពុងតែពរពោះកូនប្រុស និងជិតគ្រប់ខែផងដែរ។

នេះបើតាមរូបភាពប៉ុន្មានសន្លឹក ដែលអ្នកនាងទើបតែបង្ហោះចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញយ៉ាងច្បាស់ថា អ្នកនាងបានត្រៀមខ្លួនរួចជាស្រេចក្នុង ការធ្វើជាអ្នកម្ដាយ ដោយអ្នកនាង បានចំណាយប្រាក់មិនស្ទើរ ក្នុងការទិញសំភារៈទារក មិនថាតែ គ្រែគេង ឧបករណ៍ប្រើប្រាស់ទំនើបៗ និងសំលៀកបំពាក់ យ៉ាងច្រើន។ នៅក្នុងនេះក៏បានឲ្យដឹងទៀតថា អ្នកនាង បានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនបែបបរទេសថា Nicolas ដែលអ្នកនាងក៏នឹងត្រៀមខ្លួនសម្រាល Nicolas នៅខែតុលា ខាងមុខនេះផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload