ខេមរៈ សិរីមន្ត និង សុខ ពិសី ត្រៀម​អង្រួន​បេះ​ដូង​យុវវ័យ​ជា​ថ្មី តាមរយៈ Trailer MV បទ​«​បង​​ស្នេហ៍​​អូន​​លើស​​ហើយ»​ (មានវីដេអូ)

(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏លេចធ្លោ ប្រចាំក្នុងផលិតកម្ម សាន់ដេ ចំនួនពីរដួង គឺលោក ខេមរៈ សិរីមន្ត និងតារាសាច់សខ្ចីសម្ដីស្រទន់ កញ្ញា សុខ ពិសី កំពុងតែត្រៀមខ្លួន ចូលមកអង្រួនបេះដូង ប្រិយមិយមិត្តអ្នកស្ដាប់ជាថ្មី តាមរយៈអាល់ប៊ុមថ្មីសន្លាងមួយ ទើបតែនឹងចេញជា វីដេអូ Trailer គឺអាល់ប៊ុប «បងស្នេហ៍អូនលើសហើយ»​។

នៅថ្ងៃនេះ​ផលិតកម្ម សាន់ដេ (Sunday Production) បានបង្ហាញវីដេអូ Trailer MV ដ៏ថ្មីសន្លាងមួយ ជាមួយបទចម្រៀងបែបមនោសញ្ចោតនា អន្លង់អន្លោច សម្រាប់ត្រៀមអង្រួន បេះដូងយុវវ័យ​នៅពេលឆាប់ៗ ខាងមុខនេះ ខណៈដែលអាល់ប៊ុមជាច្រើន​​របស់តារាចម្រៀង សុខ ពិសី និង ខេមរៈ សេរីមន្ត ចេញនាពេលកន្លងមក ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។

បទ«បងស្នេហ៍អូនលើសហើយ» ជាបទចម្រៀងរបស់តារាដ៏ល្បាញល្បី ក្នុងផលិតកម្ម សាន់ដេ​ គឺតារាចម្រៀង ខេមរៈ សិរីមន្ត ជាមួយនឹងតារាចម្រៀងសាច់ស​ខ្ចី សំដីផ្អែមត្រជាក់​អង្រួនចិត្ដ​យុវវ័យ បង្កប់ដោយមន្តស្នេហ៍ កញ្ញា សុខ ពិសី។

នៅក្នុង Trailer MV ដែលមានរយៈពេលប្រមាណ១៖២២នាទី​ បានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងរូមេទិច នៃស្នេហារបស់អ្នកទាំងពីរ រួមជាមួយនឹងចង្វាក់ភ្លេងទន់ភ្លន់ ថ្នាក់ថ្នម គួរឲ្យចង់ទស្សនា !។

តើស្នេហាដ៏រូមេទិចរបស់អ្នកទាំងពីរ នឹងទៅជាយ៉ាងណា ​សូមទស្សនា វីដេអូ Trailer ជាមួយ Khmertalking ដូចខាងក្រោមនេះ៖

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សុខ ពិសី សង្ឃឹមផ្ទុះបទ Original Song ​របស់​ខ្លួន បន្ទាប់​ពី​ចេញ​លក់ ​ជា​ផ្លូវ​ការ ។ គួររំលឹកផងដែរថា CD Original Song ចំនួនពីរបទ របស់តារាចម្រៀងស្រីសំឡេងស្រទន់ ប្រចាំផលិតកម្ម​សា​ន់ដេ កញ្ញា សុខ ពិសី គឺបទ «ម៉ែ» និងបទ «កំស្រឡាញ់គេអី» ត្រូវបានប្រកាសចេញ​​ល​ក់​ លើទីផ្សារជាផ្លូវការហើយ បន្ទាប់ពីចំណាយពេលនិពន្ធ អស់រយៈពេលជាច្រើនខែ មកនេះ។

បទ Original Song ចំនួនពីរបទ ដែលច្រៀងដោយតារាស្រីរូបស្រស់សោភា កញ្ញា សុខ ពិសី គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ លោក ស៊ិន ធារី និងនិពន្ធបទភ្លេងថ្មីដោយ បូទី ។ បទ «ម៉ែ» និងបទ «កំស្រលាញ់គេអី» ដែលទើបត្រូវបាន​ប្រកាសចេញលក់ថ្មីៗនេះ គឺមាននៅក្នុង​ CD វ៉ុល ២១៦ របស់ផលិតកម្ម សាន់ដេ។

ជាមួយគ្នានឹងការប្រកាស ចេញលក់បទ Original Song ពីរបទ របស់ផលិតកម្មសាន់ដេនេះ​ដែរ​ នៅ​លើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀងស្រីកញ្ញា សុខ ពិសី គេសង្កេតឃើញ នាង Share បង្ហោះភ្ជាប់ជាមួយឃ្លីបចម្រៀង ព្រមទាំងសរសេរថា «បទចម្រៀងថ្មីរបស់នាង​ខ្ញុំ បានចេញលក់ហើយសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងពេញចិត្ត..!»។

តាមការកត់សម្គាល់ បន្ទាប់ពីបទ Original Song ពីរបទរបស់ផលិតកម្មសាន់ដេ ច្រៀង​ដោយតា​រាចម្រៀង សុខ ពិសី ទើបត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គម ត្រឹមតែរយៈ​ពេ​លមួយថ្ងៃប៉ុណ្ណោះ គឺមានការចាប់អារម្មណ៍គាំទ្រ (Like)និង Share ជាច្រើនពាសពេញ​បណ្តា​ញ​​សង្គម ហ្វេសប៊ុក។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload