ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក

ស្វាយរៀង៖ ចំឡែកអត់! ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុងរមាសហែក បានប្រាប់ឲ្យដឹងថា មានគ្រួសារមួយដាំដើមចេកជ្វា ជាច្រើនដើមក្នុងទីធ្លា ដីភូមិរបស់គាត់ ស្រាប់តែមានមួយដើម ចេញត្រយូងមក បានផ្លែបួនស្និត និងមានចេញត្រយូង ៤ទៀត នាំឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក កាលពេលថ្មីៗនេះ ។ 

ទោះជាយ៉ាណារហូតមកដល់ថ្ងៃទី១៥ កញ្ញានេះ ដើមចេកនេះម្ចាស់គេ មិនធ្វើពិធីអ្វីតាមជំនឿរនោះទេ ប៉ុន្តែអ្នកភូមិថា វាជារឿងចំឡែក សម្រាប់ភូមិឃុំរបស់ពួកគាត់ ។ សូមបញ្ជាក់ថា បើតាមការសង្កេតមើលទៅ មិនងាយនឹងកើតមាននោះទេ នៅក្នុងស្រុកខ្មែរ ដូច្នេះហើយប្រជាពលរដ្ឋ គិតថាវាជាអបីយ៍ជំនឿ ដែលចេកមួយដើម មានត្រយូងចេកដល់ទៅ ៤ត្រយូង ។

ប្រហែលជាប្រជាពលរដ្ឋភាគច្រើន ទាំងនៅក្នុងប្រទេសកម្ពុជាក្ដី ក៏ដូចជាក្រៅប្រទេសក្ដី មិនបានដឹងពីអត្ថប្រយោជន៍ នៃដើមចេកនោះទេ ថ្ងៃនេះគេហទំព័រ LookingTODAY នឹងបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗ មួយចំនួន នៃដើមចេកដូចខាងក្រោម៖

ទី១-អត្ថប្រយោជន៍ ទឹកបណ្តូល​ដើមចេក ត្រូវបានគេយកទៅធ្វើជាថ្នាំ ដើម្បី​ការពារ​ជំងឺ​ទឹកនោមផ្អែម, បញ្ហា​រំលាយអាហារនិងជួយ, ជួយ​ព្យាបាល​ជំងឺទល់លាមក ហើយជាពិសេសនោះ ទឹកបណ្ដូលដើមចេកអាច សម្រកទម្ងន់បានទៀតផង ។ ទឹកបណ្តូល​ដើមចេក​ ក៏បានផ្តល់​អត្ថប្រយោជន៏៍ ដល់កុមារ​ផងដែរ ព្រោះ​អាច ជម្រុញ​កម្រិត​ភាពស៊ាំ និងជួយឲ្យ​កុមារ​គេចផុត​ ពីជំងឺ​គ្រប់ប្រភេទបាន ។

ទី២-ទឹកបណ្តូល​ដើមចេក​ មិនពិបាកក្នុងការទទួលទាន ដូចទឹកស្ដៅនោះទេ ប្រសិនបើយើងដឹងពី វិធីសាស្ត្រក្នុងការធ្វើវា ប៉ុន្តែវាក៏អាចពិបាកនឹងទទួលទានដែរ ប្រសិនបើ​អ្នក​មិន​ដឹង​ពី វិធី​ធ្វើវា​ឲ្យ​បានត្រឹមត្រូវ ។ ជាតិ​សរសៃ​ ក្នុង​បណ្តូល​ដើម​ចេក ​អាច​ធ្វើឲ្យ​ពិបាក​លេប ដូច្នេះ​អ្វីដែល​សំខាន់ ​ត្រូវ​លាង​សម្អាត​បណ្តូល​ដើម​ ចេក​ឲ្យ​បានស្អាតល្អ ។ ទី៣-អ្នក​គួរតែ​ដឹងឲ្យច្បាស់ថា ទឹកបណ្តូល​ដើមចេក ​មាន​រសជាតិ​ចត់​តិចៗ អ្វី​ដែល​សំខាន់​ អ្នក​អាចបន្ថែម​គ្រឿង​ហិល​ឲ្យបាន​ច្រើន ឬបន្ថែមតាមអ្វីដែលអ្នក អាចទទួលទានបាន ។

អត្ថប្រយោជន៍សំខាន់ៗ មួយចំនួន ក្នុងការព្យបាល ជម្ងឺ ការពារ និងថែរក្សាសុខភាព ប្រចាំថ្ងៃ៖

ទី១-​អ្នក​កើត​ជំងឺគ្រោះ​ក្នុង​តម្រងនោមៈ អាច​ជួយ​រំលាយ​ដុំគ្រួស ​ក្នុង​តម្រងនោម​ក្នុង​រយៈពេល​ខ្លី ។

ទី២-ដំបៅក្រពះ ​អាចជួយព្យាបាល​ជំងឺ​ដំបៅក្រពះ ​យ៉ាង​មានប្រសិទ្ធិភាព ដោយសារ​មានវត្តមាន​នៃ សារធាតុ​នៅក្នុង​ទឹក បណ្តូល​ដើមចេក ។ ទី៣-គ្រប់​គ្រង​ជាតិអាស៊ីតៈ សម្រាប់អ្នក​មាន​បញ្ហា ឡើង​ជាតិអាស៊ីត ក៏ទឹកបណ្ដូលដើមចេក អាចជួយបានដែរ ។ ហើយអាច​ជួយព្យាបាល ​អ្នកមាន​អាការៈក្រហាយទ្រូង និង​កាត់​បន្ថយក​ម្រិត ​ជាតិអាស៊ីត​ ។

ទី៤-បញ្ហា​ទល់លាមកៈ អាចជួយដល់អ្នក ដែលមាន​បញ្ហា​ទល់លាមក បានផងដែរ ។

ទី៥-ជួយ​សម្រកទម្ងន់ៈ អ្នកគួរ​តែទទួលទាន​ ទឹកបណ្តូល​ដើមចេក ព្រោះវាអាចជួយសម្រក​ទម្ងន់ បានយ៉ាងលឿង ដោយប្រើរយៈពេល ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ។ ហើយសារធាតុ​ដែល​មាន​ក្នុង​ ទឹក​បណ្តូល​ដើមចេក​ អាច​ជួយកាត់​បន្ថយ​ ជាតិកាឡូរី និង​ជួយព្យាបាល​ក្រពះ ។

ទី៦-ការកកឈាមៈ សម្រាប់អ្នកដែលមាន ការស្ទះសរសៃឈាម ​អាចជួយ​រំលាយឈាមបាន ដោយមិនបាច់ប្រើពិធីព្យាបាល តាមបែបវិទ្យាសាស្ត្រ ។

ទី៧-​ជំងឺ​ទឹកនោមផ្អែមៈ អាចជួយប្រឆាំង ជម្ងឺទឹកនោមផ្អែម ប៉ុន្តែអ្នកត្រូវទទួលទាន វាជាប្រចាំ និងជួយឲ្យអ្នកមាន សុខភាពល្អថែមទៀង ។ ជាពិសេសនោះ សារធាតុ​ចត់ៗ នៃទឹក​បណ្តូល​ដើមចេក អាច​ជួយ​គ្រប់គ្រង​អាំងស៊ុយលីន​ នៅ​ក្នុង​រាងកាយ របស់អ្នកបានទៀតផង ។

ទី៨-អាចគ្រប់គ្រង​សម្ពាធឈាមៈ អាច​ជួយគ្រប់គ្រង​សម្ពាធឈាម ​ក្នុង​រាងកាយ ជាពិសេស​អ្នក​ដែល​មាន​ជំងឺលើស​ ឈាម អាចគ្រប់គ្រង់បាន ឬមួយក៏អាចជាសះស្បើយតែម្ដង ប្រសិនបើអ្នកទទួលទាន ជាប្រចាំ ។

ទី៩-សម្បូរ​ជាតិ​ប៉ូតាស្យូមៈ ​អាច​ជួយរក្សាកម្រិត​នៃ ​ភាពស៊ាំ​របស់អ្នក ដែលបានទទួលទាន វាជាប្រចាំ ។

ទី១០-កម្ចាត់​ជាតិពុល​ពីរាងកាយៈ ទទួលទានទឹកបណ្តូលដើមចេក​ស្រស់មួយកែវ ជារៀងរាល់ព្រឹក និងជាប្រចាំ ពេលមិនទាន់បរិភោគអាហារ ចូលក្នុងពោះ អនុវត្តវិធីក្នុងរយៈមួយសប្ដាហ៍ អ្នកនឹងអាចសង្កេតឃើញ ពីការវិវត្តន៍ ក៏ដូចជាសុខភាព ជាពិសេសអ្នកអាចសង្កេតឃើញ ពីការផ្លាស់ប្ដូរ នៅមុន និងក្រោយពេលទទួលទាន ទឹកបណ្ដូលដើមចេក ។

សរុបសេចក្ដីមក មិនថាតែទឹកបណ្ដូលដើមចេក ប៉ុណ្ណោះទេដែលមាន អត្ថប្រយោជន៍ជាច្រើន សូម្បីតែផ្លែចេក ដើមចេក ធាងចេក ស្លឹកចេក សុទ្ធសឹងតែមានអត្ថប្រយោជន៍ ច្រើនដូចគ្នា គ្រាន់តែអត្ថប្រយោជន៍ទាំងនោះ មានមុខងារផ្សេងៗ ដាច់ដោយឡែកពីគ្នា ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា យើងធ្លាប់តែគិតថា  ឲ្យឆ្ងាយពីផ្ទះ និងការិយាល័យ ដែលជាកន្លែងរស់នៅ និងធ្វើការ។ ប៉ុន្តែ ករណីបែបនេះ មិនមានទៀតទេ សព្វថ្ងៃនេះ។ វាលែងជាបញ្ហាទៀតហើយ ទោះជាអ្នក រស់នៅ ឬធ្វើការ លើអគារកម្ពស់រាប់រយជាន់ក៏ដោយ អ្នកអាចដាំសួនច្បារ ផ្ទាល់ខ្លួនមួយ ដោយដាក់រុក្ខជាតិទាំងនោះ ក្នុងផើង ក្នុងប្រអប់ ឬដាក់ធុងព្យួរ ក៏បាន។

ខាងក្រោមនេះជា ហេតុផល ដែលអ្នកគួរតែមានដំណាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យធ្វើការ របស់អ្នក ៖

១. បន្សុទ្ធខ្យល់

រុក្ខជាតិ ជួយធ្វើឲ្យមាន ខ្យល់បរិសុទ្ធបែបធម្មជាតិ។ វាមានសមត្ថភាព អាចសម្អាតខ្យល់ ពីសារធាតុគីមីពុល ដូចជា formaldehyde និង benzene ដែលមាននៅក្នុង ក្លិនថ្នាំលាបផ្ទះ ផ្សែងបារី និងជាតិប្លាស្ទិច ជាដើម។ រុក្ខជាតិ ក៏អាច បង្កើតជាតិសំណើម ក្នុងខ្យល់ ដោយបញ្ចេញទឹក ជាចំហាយ ដែលវាអាចការពារយើងពី បញ្ហាផ្លូវដង្ហើម ក្អកស្ងួត និងឈឺក បានយ៉ាងមានប្រសិទ្ធិភាព។

២. សម្រួលការដកដង្ហើម

រាល់ពេលដែលអ្នកដកដង្ហើម រាងកាយរបស់អ្នកត្រូវការ ស្រូបយកអុកស៊ីសែន និងបញ្ចេញ កាបូនឌីអុកស៊ីត។ ក្នុងអំឡុងពេលធ្វើរស្មីសំយោគ រុក្ខជាតិស្រូបយក កាបូនឌីអុកស៊ីត រួចបញ្ចេញអុកស៊ីសែនវិញ។ ហេតុនេះ ការដាំរុក្ខជាតិ ក្នុងផ្ទះ និងការិយាល័យ អាចបង្កើនកម្រិតឧស្ម័នអុកស៊ីសែនបាន។

ជាក់ស្តែង នៅពេលយប់ រុក្ខជាតិឈប់ធ្វើរស្មីសំយោគ រួចស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ។ ប៉ុន្តែ មានរុក្ខជាតិមួយចំនួនដូចជា ដើមផ្កាអរគីដេ ប្រទាលសេដ្ឋី និងដើម epiphytic bromeliads ដែលមិនស្រូបយកអុកស៊ីសែន និងបញ្ចេញ CO2 វិញទេ។ អ្នកគួរតែមានរុក្ខជាតិ ប្រភេទនេះ ក្នុងបន្ទប់គេង ដើម្បីឲ្យបង្កើនខ្យល់បរិសុទ្ធ។ ចុចអានបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក

ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក

ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក

ចំឡែក! មិនធ្លាប់មានពីមុនមក ចេកជ្វាមានត្រយូងដល់ទៅ៤ នៅស្រុករមាសហែក