ពុទ្ធោ! អណ្តើកធំៗណាស់ គេដឹកយកទៅណា?

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា សត្វព្រៃ​មាន​សត្វ​អណ្តើក និង​ពស់​​ជិត​៤០០​គីឡូក្រាម ត្រូវកម្លាំង​មន្ដ្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ជ្រៃ​ធំបើក​ប្រតិបត្តិ​ចុះបង្ក្រាបបាន ខណៈ​​កំពុងដឹក​ជញ្ជូន កាលពី​​យប់​ថ្ងៃ​ទី​១៤​ កញ្ញា ​២០១៤ ស្ថិត​នៅ​​ផ្លូវជាតិ​លេខ​២១​បេ ត្រង់​ចំណុច​ស្ពាន​ទី​៧៣ ក្នុងភូមិ​លេខ​៥ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

​ប្រភពឱ្យដឹងថា រថយន្ត​​ខាងលើដែលឃាត់បាន​ម៉ាក​នីស្សាន់ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-5703 ​និង​​ឈ្មួញ​មិន​ត្រូវ​​​ស្គាល់​​នោះ​ទេ ​បាន​រត់គេច​ខ្លួន​បាត់​ ។

ប្រភព​​បន្ត​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ កញ្ញា ​​នេះ​ មន្ត្រី​នៃ​អង្គការ​សហព័ន្ធ​មិត្ត​សត្វព្រៃ​ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ ​បង្ក្រាប​បទល្មើស​ព្រៃ​ច​ល័ត​នៃ​រដ្ឋបាល​ព្រៃឈើ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ បាន​ចុះមក​ទទួល​ទៅ​ដោះ​លែង​​ក្នុងតំបន់​ព្រៃ​បឹង​ធម្មជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​​ កញ្ញា ​ស្អែក ។