ផ្ទុះ​ឆេះ​សាឡាង​​​ឥណ្ឌូណេស៊ី​​​ស្លាប់ ​​និង​របួស​​អ្នក​ទេសចរ ​​១៥​នាក់

​​​សាឡាង​​​​មួយ​គ្រឿង​ដឹក​ភ្ញៀវ​​ទេសចរ​ចំនួន​ ៣៥​នាក់​ បាន​ផ្ទុះ​​ឆេះ​​​​​​នៅ​ចន្លោះ​​កោះបាលី ​និង​ Lombok ​ដោយ​​បាន​សម្លាប់មនុស្ស​​​​​ ២​នាក់​ និង​​១៣​នាក់​​រង​បួស​​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​​នេះ។

 

ផ្ទុះ​ឆេះ​សាឡាង​​​ឥណ្ឌូណេស៊ី​​​ស្លាប់ ​​និង​របួស​​អ្នក​ទេសចរ ​​១៥​នាក់

 

​​អ្នក​ទេសចរ​​​​លើ​​សាឡាង​​មាន​ចម្រុះ​ជាតិ​សាសន៍​​ដូច​ជា អូស្ត្រាលី កូរ៉េ ​អង់គ្លេស​​ បារាំង និង​អាល្លឺម៉ង់។ កោះ​​បាលី​​​ និង​​កោះ​ Lombok ទាំង​ពីរ​នេះ​ជា​​តំបន់​ទេសចរណ៍​​​ដ៏​ពេញ​និយម​​បំផុត​​​​សម្រាប់​លំហែ​កាយ​នៅ​ឥណ្ឌូណេស៊ី។

 

ភ្លាម​ៗ​ក្រោយ​កើត​ហេតុ​​​ គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​​​បណ្ដាល​មក​ពី​អ្វី​នៅឡើយ​ទេ​ ​​​​ដោយ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​​។ ​​​ទោះ​ជា​យ៉ាងណា​ កងទ័ព​ជើង​ទឹក​​ឥណ្ឌូណេស៊ី ​ត្រូវ​​គេ​ដឹង​ថា​​​​​មាន​ភាព​ទន់​ខ្សោយ​​​ក្នុង​ការ​ការពារ​សុវត្ថិភាព​​​​អ្នក​​ទៅ​កម្សាន្ត៕

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ផ្ដល់សិទ្ធិដោយ៖ Reuters