វិធីកម្ចាត់ សាច់ដុះតូចៗ

6 Videos


 

បញ្ហាស្បែកដែលធ្វើឱ្យស្ត្រីពិបាកចិត្តបំផុតនោះ គឺស្នាមគ្រប់ប្រភេទនេះហើយ មិនថា ជាប្រជ្រុយ សាច់ដុះតូចៗ ឬស មុនក្បាលខ្មៅ ឬស្នាមអុជខ្មៅទេ តិច ឬច្រើន ក៏អាចឱ្យភាពទាក់ទាញបាត់បង់មួយកម្រិតទៅតាមនោះដែរ។ ហេតុនេះហើយ យើងសូមណែនាំវិធីងាយៗ តែមានប្រសិទ្ធភាព ក្នុងការកម្ចាត់កំហុសឆ្គងនៃស្បែករបស់សុភាពនារីឱ្យប្រសើរឡើងវិញ។

សាច់ដុះនេះច្រើនកើតឡើងដោយសារការកកិតជាមួយសម្លៀកបំពាក់ ។ វិធីកម្ចាត់វា ពិតជាមិនពិបាកដូចស្មាននោះទេ អ្នកគ្រាន់តែត្រូវការសំឡី ជ្រលក់ទឹកខ្មេះផ្លែប៉ោម ជូតដុសបរិវេណដែលមានសាច់ដុះប្រមាណជា បួនទៅប្រាំដងមួយថ្ងៃនោះសាច់នេះនឹងឆាប់ជ្រុះបាត់មិនខាន ។ គួរសម្គាល់ផងដែរ យ៉ាងតិចណាស់អ្នកត្រូវធ្វើឱ្យបានជាប់លាប់ ក្នុងរយៈពេល១០ថ្ងៃ ឬយូរជាងនេះ វានឹងជ្រុះ ហើយវាក៏អាស្រ័យនឹងទំហំសាច់ដុះផងដែរ ៕ លក្ខិណា

វិធីកម្ចាត់ សាច់ដុះតូចៗ