ទ្វារ​ដែក​រលំ​សង្កត់​ក្មេង​ប្រុស​ស្លាប់​ ក្មេង​ស្រី​របួស

ទ្វារ​ដែក​រលំ​សង្កត់​ក្មេង​ប្រុស​ស្លាប់​ ក្មេង​ស្រី​របួស



ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​និង​ក្មេង​ស្រី​ម្នាក់​រង​របួស ដោយសារ​ឧប្បត្តិហេតុ​រលំ​ទ្វារ​ដែក​សង្កត់​លើ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា នៅ​ភូមិ​ឈូក ឃុំ​ទ្រា ស្រុក​បារាយណ៍ ។

លោក​វរសេនីយ៍ទោ សួង ថេ​ន អធិការ​នគរបាល​ស្រុក​បារាយណ៍ ថ្លែង​ថា បើ​តាម​ប្រជាពលរដ្ឋ​ប្រាប់​ឲ្យ​ដឹង ម្ចាស់​ទ្វាររបង​ដែក​ដែល​រលំ​នោះ​និង​ឪពុក​ម្តាយ​ក្មេង​ប្រុស​ដែល​ស្លាប់ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ។ ម្ចាស់​ទ្វាររបង​ដែក​ឈ្មោះ ទែន រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ វ៉ា ផុ​ន អាយុ​៣៦​ឆ្នាំ ចំណែក​ឪពុក​កុមា​រា​រង​គ្រោះ​ឈ្មោះ ទែន ឡូ​ន អាយុ​២៦​ឆ្នាំ ប្រពន្ធ​ឈ្មោះ ផ​ន ស្រី​រ័​ត្ន អាយុ​២៣​ឆ្នាំ ។ ទាំង​២​នាក់​បងប្អូន​និង​ប្រពន្ធ​បាន​នាំ​គ្នា​ធើ្វ​ចំណាកស្រុក ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ថៃ​អស់ហើយ ដោយ​ទុក​ផ្ទះ​ចោល​ហើយ​ផ្ញើ​កូន​ៗ​នៅ​ជាមួយ​បងប្អូន ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ប្រុស មាន គើ អាយុ​៧​ឆ្នាំ និង​ក្មេង​ស្រី ធឿ​ន ម៉ា​រ៉ា អាយុ​៤​ឆ្នាំ ឪពុក​ឈ្មោះ យួន ធឿ​ន អាយុ​២៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហ៊​ត ហេ​ន អាយុ​២៦​ឆ្នាំ ដូច​គ្នា រស់នៅ​ភូមិ​ឃុំ​ខាងលើ នាំ​គ្នា​ទៅ​រុញ​ទ្វារ​ដែក​របង​ផ្ទះ​លេង ។

ពេល​កំពុង​រុញ​ទ្វារ​ដែក​លេង​យ៉ាង​សប្បាយ​រីករាយ​នោះ ស្រាប់តែ​ទ្វារ​ដែក​១​ផ្ទាំង​របូត​ផុត​ពី​គន្លឹះ ធ្វើ​ឲ្យ​ដួល​រលំ​សង្កត់​ទៅ​លើ​កុមារ​ទាំង​២​នាក់​បណ្តាល​ឲ្យ​ក្មេង​ប្រុស​ឈ្មោះ មាន គើ បែកក្បាល​ស្លាប់ ។ ឯ​ក្មេង​ស្រី ធឿ​ន ម៉ា​រ៉ា រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក​ក៏​បញ្ជូន​បន្ត​ទៅ​កាន់​រាជធានី​ភ្នំ​ព​ញ​ទៀត ៕