ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស

6 Videos


តារាចម្រៀង និង តារាសម្តែងលោក ម៉ៃ ភីរ៉ាត (Mike Pirath) ដែលជាតួឯកប្រុសក្នុងរឿង «ស្នាមស្នេហ៍កម្លាំងមារ» (Raak Boon 2) ទោះមិនទាន់រៀបការ តែលោកក៏មានកូនប្រុសអាយុ ២ ឆ្នាំ ទៅហើយ ជាមួយនឹងសង្សារដែលជាតារាបង្ហាញម៉ូដ សារ៉ា ខាស៊ីងកិនី។

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
គួរបញ្ជាក់ផងដែលថា លោក ម៉ៃ ភីរ៉ាត ធ្លាប់បដិសេធកូនក្នុងផ្ទៃរបស់នាង សារ៉ា តែដល់ពេលកូនកើតមក ទើបលោកព្រមទទួលស្គាល់ថា ប្អូន ម៉េកវេន គឺជាកូនប្រុសរបស់លោក ដោយបកស្រាយការពិតថា លោក និង សង្សារបានបញ្ចប់ទំនាក់ទំនងស្នេហាមុនពេលដឹងថា នាងមានកូនក្នុងផ្ទៃ ហើយបច្ចុប្បន្នគឺមានឋានៈត្រឹមជាមិត្តប៉ុណ្ណោះ។

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
ក្នុងថ្ងៃសម្រាក លោក ម៉ៃ ភីរ៉ាត បានមកកំដរអតីតសង្សារនាង សារ៉ា នៅមន្ទីរពេទ្យរហូតបានពរកូនដែលទើបនឹងកើត ហើយក៏អះអាងថា ពេលឃើញមុនកូន គឺលោកប្រាកដថានេះជាកូនរបស់លោក មិនបាច់ទៅពិនិត្យឌីអិនអេដើម្បីបញ្ជាក់ទៀតឡើយ ព្រមទាំងអះអាងថា សុំធ្វើការទទួលខុសត្រូវចំពោះកូន។

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
ពេលនេះលោក ម៉ៃ ភីរ៉ាត កំពុងតែបង្កើនកេរ្តិ៍ឈ្មោះនៅប្រទេសចិន ដែលលោកត្រូវបានប្រទេសចិនអញ្ជើញសម្តែងរឿងជាបន្តបន្ទាប់មានដូចជារឿង «កញ្ជ្រោងកន្ទុយ ៩» (Legend Of Nine Tails Fox) និង រឿង «ព្រះនាងតូច» (My little princess)។

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
ដោយសារលោក ម៉ៃ ភីរ៉ាត ជាប់រវល់ធ្វើការងារក្រៅប្រទេស លោកមិនបានតាមដានការធំធាត់របស់កូន តែគ្រាន់តែត្រឡប់មកដល់ប្រទេសកំណើតភ្លាម លោកក៏ប្រញាប់មកមើលកូនប្រុសភ្លាមដើម្បីបំពេញតួនាទីជាឪពុកល្អ ដោយបញ្ចុកអាហារកូនដោយទឹកមុខញញឹមមានសេចក្តីសុខ។

 

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
លោក ម៉ៃ ភីរ៉ាត បានបង្ហើបថា លោកមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ដែលបានមកជួបមុខកូនប្រុស ព្រោះតែលោកនៅឆ្ងាយពីកូនដោយម្នាក់នៅប្រទេសនេះ ម្នាក់នៅប្រទេសនោះ តែទោះជាយ៉ាងណាក្តី ទីបំផុតលោកបានមកជួបមុខកូនហើយ។

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស
ទន្ទឹមគ្នានេះដែរ មានមិត្តអ្នកគាំទ្រជាច្រើនក៏បានមកសម្តែងក្តីអបអរសាទរដែលលោក ម៉ៃ ភីរ៉ាត បានមកជួបមុខកូន ហើយថែមទាំងសសើរថា ប្អូន ម៉េកវេន ពិតជាមានរូបរាងសង្ហារដូចឪពុកបេះបិទ ជាពិសេសកាលដែលលោក ម៉ៃ ភីរ៉ាត មានអាយុ ២ ឆ្នាំ ក៏មានមុខមាត់ដូចនឹងប្អូន ម៉េកវេន បេះបិទ ៕ ខេរី (ប្រភព៖ អឹមថៃ)

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុសទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស

ទីបំផុត ម៉ៃ ភីរ៉ាត បានមកឃើញមុនកូនប្រុស