ភ្ញាក់ផ្អើលពេញអ៊ិនធើណេត! បុរសម្នាក់ធ្វើចិញ្ចៀនរៀបការ យ៉ាងស្រស់ស្អាត ចេញពីដបធម្មតា

ចិន៖ វាមិនមែនជារឿងចម្លែកទេសម្រាប់ប្រជាជនចិនមួយចំនួន ដែលត្រូវបានគេមើលឃើញថា បានចំណាយលុយខ្ជះខ្ជាយទៅលើពិធីមង្គលការ និងគ្រឿងអលង្ការឆើតឆាយ។

ប៉ុន្តែក្រឡេកមកមើលរឿងមួយនេះវិញ ដបទទេមួយ ជារបស់ដែលមិនមានតម្លៃ មានប្រយោជន៍តែការបង្ករបួសស្នាមធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានជម្លោះស្រវឹង ប៉ុន្តែបុរសម្នាក់បានយកវាមកច្នៃជាចិញ្ចៀនរៀបការ ដ៏មានតម្លៃសម្រាប់រូកគេផ្ទាល់។ 

រូបភាពនៃសិល្បៈហត្ថកម្មដ៏អស្ចារ្យមួយត្រូវបានរីករាលដាលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដោយមានអ្នកចុច Like ជាង១០០ ០០០ នៅលើបណ្តាញសង្គម Weibo ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។

អ្នកនិយមលេងអ៊ិនធើណេតជាច្រើនបានមើលឃើញថា វាជាជម្រើសដែលមានតម្លៃទាបសម្រាប់ការចំណាយសាច់ប្រាក់ទៅលើចិញ្ចៀនពេជ្រមួយវង់ ហើយក៏អាចបន្លំភ្នែកអ្នកដទៃបានដែរ។ អ្នកលេងអ៊ិនធើណេតម្នាក់ បានបញ្ចេញយោបល់ថា “វាហាក់ដូចជាសម្រាប់អាពាហ៍ពិពាហ៍ ប៉ុន្តែមនុស្សស្រីមិនមែនត្រូវការតែការមើលទៅស្រស់ស្អាតនោះទេ ពួកគេក៏ត្រូវដឹងពីតម្លៃនៃត្បូងដែរ”។ ក៏មានអ្នកខ្លះនិយាយបែបលេងសើចដែរថា “ហេតុអ្វីបានជាចិញ្ចៀនពេជ្រខ្ញុំ មានក្លិនដូចស្រាបៀអីចឹង? ” ។

ទោះជាយ៉ាងណា យ៉ាងហោចណាស់ក៏មានស្រ្តីជនជាតិចិនម្នាក់ ដែលមិនប្រកាន់នឹងចិញ្ចៀនរៀបការ ដែលធ្វើពីរបស់គេបោះចោលនេះទេ។ នាងបាននិយាយថា “បើប្តីរបស់ខ្ញុំធ្វើចិញ្ចៀនដូចនេះឲ្យខ្ញុំ បើទោះបីជាគ្មានត្បូងពេជ្រក៏ដោយ ក៏ខ្ញុំនៅតែព្រមរៀបការជាមួយគាត់ដែរ។ ខ្ញុំគិតថា អ្វីដែលអ្នកបានធ្វើដោយខ្លួនឯង គឺមានតម្លៃលើសពីត្បូងពេជ្រមួយទៅទៀត”៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត