អាណិត​ណាស់ ! ព្យាយាម​រហូត​សម្រេច

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បន្ទាប់​ពី​ព្យាយាម​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​តែ​មិន​បាន​សម្រេច នៅ​ទីបំផុត​បាន​លប​ទៅ​ចង​.​ក​ស្លាប់​គួរ​ឲ្យ​អាណិត ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ត្រពាំង​ទៃ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុទ្ធ សុផល ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​កូនប្រុស​ជន​រង​គ្រោះ​ឈ្មោះ សុទ្ធ សុ​ភ័​ក្គ្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​មាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​រុ​ស្ស៊ី​ថា មាន​រោគ​ផ្លូវចិត្ត ។ កន្លង​មក​ឪពុក​របស់​ខ្លួន​បាន​ព្យាយាម​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ ដោយពេល​ខ្លះ​រត់​ចូល​ម៉ូតូ ពេល​ខ្លះ​រត់​ចូល​ឡាន តែ​មិន​បាន​សម្រេច​ដោយ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់ ។

ប្រភព​បន្ត​ទៀត​ថា លុះ​នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ក្រោក​ពី​ដេក​មិនឃើញ​ឪពុក​របស់​ខ្លួន ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ចង​.​ក​នឹង​ខ្សែ​គោ​នៅ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​នគរបាល​បច្ចេកទេស​ស្រុក និង​ប៉ុស្តិ៍​ម្កាក់ អាជ្ញាធរ​ឃុំ ពេទ្យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ចង​.​ក​ស្លាប់​ពិតប្រាកដ​មែន រួច​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕