ក្រុម Man Utd អវត្ត​មាន​កីឡាករ​សំខាន់ ៤​រូប ពេល​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Feyenoord ក្នុង Europa League យប់​នេះ

ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងអវត្តមានកីឡាករសំខាន់ៗរហូតដល់ទៅ ៤រូប មុនពេលប៉ះម្ចាស់ផ្ទះ Feyenoord របស់ហូឡង់ក្នុង Europa League រាត្រីនេះក្នុងជើងទី១។

ft-img-template

ក្នុងនោះដែរ កីឡាករខ្សែប្រយុទ្ធប្រធានក្រុម Wayne Rooney ក៏ត្រូវអវត្តមានផងដែរ បន្ទាប់ពីកីឡាករអង់គ្លេសរូបនេះ ត្រូវបានគ្រូបង្វឹកថ្មីលោក Jose Mourinho បានដាក់ឲ្យចូលលេងគ្រប់ការប្រកួតក្នុង Premier League តាំងពីចាប់ផ្តើម ដោយមូលហេតុចង់ទុកពេលឲ្យគាត់សម្រាកខ្លះ ខណៈដែលមិត្តរួមក្រុមខ្សែការពារ Luke Shaw ខ្សែបម្រើបម្រើ Antonio Valencia និង Jesse Lingard ផងដែរ។

ជាមួយគ្នានោះដែរ កីឡាករខ្សែការពារក្នុងក្រុមជម្រើសជាតិអង់គ្លេស Phil Jones ក៏មិនអាចចូលលេងបានដែរ ដោយសារតែរងរបួសបញ្ហាជង្គង់ និងត្រូវសម្រាកព្យាបាលរហូតដល់ទៅ ១ខែឯណោះ សុទ្ធតែមិនអាចជួយ Man Utd នៅថ្ងៃបើកឆាក UEFA Cup រាត្រីម៉ោង ២៤៖០០នាទីនេះ (ម៉ោងនៅកម្ពុជា) ពី១ប្រកួតសន្សំពិន្ទុក្នុងពូល A។

កីឡាករ ២០នាក់របស់ Manchester United ត្រៀមផ្លាស់ប្តូរ និងប្រកួតទល់នឹង Feyenoord រាត្រីនេះរួមមាន៖ De Gea, Romero, Johnstone, Darmain, Bailly, Blind, Fosu-Mensah, Rojo, Smalling, Carrick, Fellaini, Herrera, Mata, Memphis, Pogba, Schneiderlin, Young, Ibrahimovic, Martial និង Rashford៕

ប្រភពពី Khmertalikng

The post ក្រុម Man Utd អវត្ត​មាន​កីឡាករ​សំខាន់ ៤​រូប ពេល​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Feyenoord ក្នុង Europa League យប់​នេះ appeared first on CamboSport.