មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

មនុស្ស​ភាគ​ច្រើន​តែង​តែ​ដឹង​ថា ថ្នាំ​ដុស​ធ្មេញ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ថែរក្សា និង​សម្អាត​ធ្មេញ​ឲ្យ​ស្រស់​ស្អាត ប៉ុន្តែ​វា​ក៏​ជា​ផលិតផល​ដ៏​សំខាន់​មួយ ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​ទៀត នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែរ។

 

ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​ផ្សេង​ទៀត​ទាំង ១២ របស់​ថ្នាំ​ដុស​ធ្មេញ៖

 

១) ប្រើ​សម្រាប់​ដុស​វត្ថុ​ពណ៌​ទឹក​ប្រាក់ ដែល​រសាត់​ពណ៌ ឲ្យ​ភ្លឺ​ចែង​ចាំង​ឡើង​វិញ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

២) ប្រើ​សម្រាប់​ដុស​កញ្ចក់​នៃ​ចង្កៀង​រថយន្ត ឲ្យ​ភ្លឺ និង​ស្រស់​ស្អាត​ឡើង​វិញ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៣) គ្រាប់​ចុច​ព្យ៉ាណូ ងាយ​កង្វក់​ខ្លាំង ដោយ​សារ​តែ​ម្រាម​ដៃ​របស់​មនុស្ស។ ដាក់​ថ្នាំ​ដុស​ធ្មេញ នៅ​លើ​ក្រណាត់​សើម រួច​ដុស​សម្អាត​ដោយ​ប្រុង​ប្រយ័ត្ន។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៤) ប្រើ​សម្រាប់​ជូត​សម្អាត​ស្បែក​ជើង​ឲ្យ​ស​ភ្លឺ​ឡើង​វិញ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៥) ប្រសិន​បើ​អ្នក​យក​ថ្នាំ​ដុស​ធ្មេញ លាប​នៅ​ផ្ទៃ​ខាង​ក្នុង​នៃ​វ៉ែនតា​ហែល​ទឹក រួច​លាង​សម្អាត​វា​ចេញ នោះ​វ៉ែនតា​នឹង​មិន​ស្រអាប់​ឡើយ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៦) ប្រើ​សម្រាប់​ជូត​សម្អាត​ស្នាម​ប្រឡាក់​នៅ​លើ​ឈើ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៧) ប្រើ​សម្រាប់​ជូត​សម្អាត​ស្នាម​ប្រឡាក់​នៅ​លើ​សំលៀកបំពាក់ ដូច​ជា​ក្រែម​លាប​មាត់ ឬ​ទឹក​ជ្រលក់​ជា​ដើម ដោយ​គ្រាន់​តែ​យក​ថ្នាំ​ដុស​ធ្មេញ ទៅ​ដុស​ត្រង់​ស្នាម​ប្រឡាក់ រួច​ទុក​វា​ចោល​ប៉ុន្មាន​នាទី ហើយ​លាង​សម្អាត​វា​ចេញ ជា​ការ​ស្រេច។ ប៉ុន្តែ ត្រូវ​ចង​ចាំ​ថា មិន​គួរ​ប្រើ​វិធី​នេះ​ទៅ​លើ​សំលៀកបំពាក់​ពណ៌​ឡើយ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៨) ប្រើ​សម្រាប់​សម្អាត​ក្បាល​រ៉ូប៊ីនេ​ឲ្យ​ភ្លឺ​ចែង​ចាំង​វិញ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

៩) ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​បាត​ខាង​ក្រោម​របស់​ឆ្នាំង​អ៊ុត។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

១០) ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​អេក្រង់​ទូរស័ព្ទ។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

១១) ប្រើ​សម្រាប់​សម្អាត​ក្រចក​ដៃ​របស់​អ្នក ដោយ​គ្រាន់​តែ​លាប​វា​នៅ​លើ​ក្រចក​ដៃ រួច​ទុក​ចោល​ប៉ុន្មាន​នាទី ហើយ​លាង​ទឹក​ចេញ ជា​ការ​ស្រេច។

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

១២) ក្លិន​មួយ​ចំនួន ដូច​ជា ខ្ទឹម​ស ខ្ទឹម​បារាំង និង​ត្រី ពិត​ជា​លំបាក​ក្នុង​ការ​សម្អាត​ចេញ​ពី​ដៃ​របស់​អ្នក​ណាស់ ប៉ុន្តែ​អ្នក​អាច​ប្រើ​ថ្នាំ​ដុស​ធ្មេញ ដើម្បី​បំបាត់​ក្លិន​ទាំង​នោះ​បាន៕

 

មិន​នឹក​ស្មាន ថ្នាំ​ដុស​ធ្មេញ មាន​ប្រយោជន៍​ច្រើន​យ៉ាង​នេះ​សោះ!

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ brightside