ម៉ាឡេស៊ី ជួប សិង្ហ​បុរី​ខណៈ​វៀតណាម​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​មានឱកាស​ទៅកាន់​វគ្គ​បន្ត​ និពន្ធដោយ : សឿន វណ្ណឌេត       September-15-2016, 2:29 pm         619

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ម៉ាឡេស៊ី ជួប សិង្ហ​បុរី​ខណៈ​វៀតណាម​ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​មានឱកាស​ទៅកាន់​វគ្គ​បន្ត​​ការ​ពានរង្វាន់ AFF U19 Championship 2016 ល្ងាច​នេះ ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​(U19)​ម៉ាឡេស៊ី ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​(U19)​សិង្ហ​បុរី មុន​ក្រុមយុវជន​ជម្រើសជាតិ U19 វៀតណាម ត្រូវការ​ឈ្នះ​ជាដាច់ខាត​លើ​ក្រុមយុវជន​ជម្រើសជាតិ U19 ហ្វីលីពីន ដើម្បី​បន្ត​ឱកាស​ទៅកាន់​វគ្គ​បន្ត​។  ការប្រកួត​ទាំងពីរ​គូ​នេះ​ឡើង​នៅ​កីឡដ្ឋាន Hàng Đẫy ដូចគ្នា​។

​នៅ​កីឡដ្ឋាន Hàng Đẫy នា​វេលា​ម៉ោង​៤​រសៀល​នេះ​ក្រុមយុវជន U19 ម៉ាឡេស៊ី​ក្រោយពី​បំបាក់​ក្រុមយុវជន U19 ហ្វីលីពីន ៥-០ កាលពី​ថ្ងៃទី​១៣ កញ្ញា កន្លងទៅ​ថ្មីៗ​។ ក្រុម​នេះ​ត្រូវ​តទល់​ជាមួយ​ក្រុមយុវជន U19 សិង្ហ​បុរី ដើម្បី​ស្វែងរក​៣​ពិន្ទុ​សម្រាប់​ប្រជែង​ឈរ​កំពូល​តារាង​ប្រចាំ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​វៀតណាម​ដែលមាន​៤​ពិន្ទុ ខណៈ​ខ្លួន​មាន​៣​ពិន្ទុ​។ 

​ជាមួយគ្នានេះ នា​វេលា​ម៉ោង​៦​ល្ងាច​ក្រុម​ម្ចាស់ផ្ទះ U19 វៀតណាម ត្រូវការ​ឈ្នះ​ជាដាច់ខាត​លើ​ក្រុមយុវជន U19 ហ្វីលីពីន ដើម្បី​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ស្វែងរក​កៅអី​ឡើងទៅ​កាន់​វគ្គ​បន្ត ខណៈ​ក្រុម​នេះ​នៅសល់​តែមួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​បន្ទាប់ពី​ការប្រកួត​នេះ​។ ប្រសិនបើ​មិនអាច​យកជ័យ​ជម្នះ​លើ​ហ្វីលីពីន​នា​ល្ងាច​នេះ ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ​ប្រហែលជា​បាត់បង់​ឱកាស​ក្នុងការ​ប្រជែង​នៅ​វគ្គ​បន្ត ព្រោះ​ពីរ​ប្រកួត​កន្លងមក​ឈ្នះ​១​ប្រកួត​ស្មើ​១​ប្រកួត​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ក្នុង​ពូ​ល B កាលពី​ម្សិលមិញ ក្រុមយុវជន U19 អូស្ត្រាលី​បាន​យកឈ្នះ​លើ​ក្រុម​មី​យ៉ាន់​ម៉ា​ក្នុង​លទ្ធផល ៣-០ ដូចគ្នា​ទៅនឹង​ក្រុមយុវជន U19 កម្ពុជា បាន​យកឈ្នះ​លើ​ក្រុម U19 ឡាវ ៣-០ ផងដែរ​។ ចំណែក​ក្រុមយុវជន U19 ថៃ បាន​យកឈ្នះ​លើ​ក្រុម U19 ឥណ្ឌូនេស៊ី​ក្នុង​លទ្ធផល​៣​ទល់នឹង​២៕     

*​កម្មវិធី​ប្រកួត​ពូ​ល A នៅ​កីឡដ្ឋាន Hàng Đẫy ថ្ងៃនេះ​៖
- ម៉ោង​១៦:០០​នាទី​៖ ម៉ាឡេស៊ី ជួប សិង្ហ​បុរី
- ម៉ោង​១៩:០០​នាទីៈ វៀតណាម ជួប ហ្វីលីពីន​