ចង់ឲ្យ​កូន​ពូកែ​អាន គួរឲ្យ​គេ​ញ៉ាំ​អាហរ​ទាំងនេះ​!

ចង់ឲ្យ​កូន​ពូកែ​អាន គួរឲ្យ​គេ​ញ៉ាំ​អាហរ​ទាំងនេះ​!

​របប​អាហារ​មាន​សុខភាព​ល្អ សម្រាប់​កូន​នៅ​អាយុ​បី​បួន​ឆ្នាំ​ដំបូង ពេល​កូន​ចូលរៀន ពិត​ជា​សំខាន់​ខ្លាំងណាស់​។

​ការសិក្សា​មួយ​ពី​ប្រទេស​ហ្វាំង​ឡ​ង់ បាន​វិភាគ​ទៅ​លើ​កុមារ ១៦១ នាក់ ដែល​មាន​អាយុ ៦ ទៅ ៨ ឆ្នាំ អំពី​គុណភាព​ការសិក្សា និង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ការ​សិក្សា​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន European Journal of Nutrition បានបង្ហាញ​ថា កូន​ក្មេង​ដែល​ញ៉ាំ​អាហារ​សំបូរ​បន្លែ ផ្លែឈើ បឺរី គ្រាប់​ធញ្ញជាតិ ត្រី ខ្លាញ់​រលាយ និង​អាហារ​មាន​ជាតិ​ស្ករ​តិច ជា​ក្មេង​ដែល​មាន​ការសិក្សា​ល្អ ជាពិសេស ជំនាញ​នៃ​ការអាន​តែម្តង​។​

​របប​អាហារ ដែល​គេ​បាន​ណែនាំ​មានដូចជា ៖
១. បន្លែ​គ្រប់​មុខ​
២. ផ្លែឈើ ពិសេស ពពួក​បឺរី​
៣. ត្រី​
៤. គ្រាប់​ធញ្ញជាតិ​
៥. ខ្លាញ់​រលាយ​
៦. សាច់​ក្រហម​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។