ឧកញ៉ា​ ស្រី ចាន់ថន ឧបត្ថម្ភ ​កែវ រំចង់ ​១​ពាន់​ដុល្លារ​និង​យក​ធ្វើ​ប្អូន​ធម៌ ​មុន​ទៅ​បារាំង

លោក​ឧកញ៉ា​ ស្រី​ ចាន់​ថន​​បាន​​​យក​កីឡាករ​ប្រដាល់ កែវ រំចង់ ​មក​ធ្វើ​ជា​ប្អូន​ធម៌​និង​បាន​ជួយ​ជា​ប្រាក់​ចំនួន ១​ពាន់​ដុល្លារ ទូរសព្ទ​មួយ​គ្រឿង​ទៀត​ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នា​ពេល​ខាង​មុខ។

 

ឧកញ៉ា​ ស្រី ចាន់ថន ឧបត្ថម្ភ ​កែវ រំចង់ ​១​ពាន់​ដុល្លារ​និង​យក​ធ្វើ​ប្អូន​ធម៌ ​មុន​ទៅ​បារាំង

 

មិន​តែ​ប៉ុណ្ណោះ លោក​ឧកញ៉ា​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​នៅ​លើ​បណ្ដាញ​សង្គម​ទៀត​ថា​លោក​នឹង​យក​ជើង​ខ្លាំង​កម្ពុជា​ កែវ រំចង់ ​ឱ្យ​ចូល​រួម​ក្នុង​ក្លឹប​ប្រដាល់​របស់​លោក​ដែល​នឹង​រៀប​ចំ​បង្កើត​ឡើង​នៅ​ទឹក​ដី Skyland ​នៅ​វិហារសួគ៌​ផង​ដែរ។ នេះជាកីឡាករ​ប្រដាល់ទី២​ហើយ ដែលលោក​ឧកញ៉ា​ ស្រី​ ចាន់​ថន ​បាន​យក​ធ្វើជាប្អូនធម៌ ពោលគឺ មឿន សុខហ៊ុច ដែលបានខ្សែ​ក្រវាត់មកពីថៃនោះ ក៏លោក​បាន​ជួយនិង​យក​ធ្វើ​ជាប្អូនដែរ៕

 

អត្ថបទ៖ មុន្នី រម្យ