បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)

ចិន៖ ក្នុងឱកាសពិធីបុណ្យសែនព្រះខែឆ្នាំនេះ ទីក្រុងហ្វូចូវ ប្រទេសចិន បានរៀបចំតាក់តែងលម្អនូវ បាឡុងដ៏ធំមួយ ដែលមានរូបតំណាងឲ្យព្រះច័ន្ទ ពោរពេញដោយពន្លឺចែងចាំងដ៏ស្រស់ស្អាតនាពេលរាត្រី ប៉ុន្តែ ជាអកុសល កាលពីម្សិលមិញ បាឡុងដ៏ធំមួយនេះ ត្រូវបានព្យុះទីហ្វុង Meranti បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យរបូត រសាត់រសាយពេញផ្លូវ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញទីក្រុង។

ថ្វីត្បិតព្យុះទីហ្វុងដ៏កំណាចមួយនេះ មិនបានវាយលុកចំកណ្តាលទីក្រុងធំប្រទេសចិនពិតមែន ប៉ុន្តែពិធីបុណ្យសែនព្រះខែ ដែលត្រូវបានរៀបចំក្នុងឆ្នាំនេះ ត្រូវបានបំផ្លាញរួចទៅហើយ ដោយសារព្យុះកំណាចមួយនេះ។

យោងតាមប្រភពបានឲ្យដឹងថា ដោយសារតែអាកាសធាតុមិនអំណោយផលក្នុងរយ​ៈពេលប៉ុន្មានថ្ងៃនេះ ទើបធ្វើឲ្យប្រជាជនក្នុងទីក្រុងមិនអាចគយគន់មើលសម្រស់ព្រះច័ន្ទពេញបូរមីដែលរះនៅលើមេឃបាន នៅថ្ងៃសែនព្រះខែ។ ហេតុនេះហើយ ទើបទីក្រុងហ្វូចូវ បានរៀបចំតាក់តែងឡើងនូវ បាឡុងដ៏ធំមួយ ដែលមានរូបរាង តំណាងឲ្យព្រះច័ន្ទ សម្រាប់ឲ្យប្រជាជន ត្រៀមនិងសម្រាប់ទទួលពិធីបុណ្យសែនព្រះខែផងដែរ។ ចំពោះការរចនានៃបាឡុងនេះវិញ គឺមានសណ្ឋានដូចជាព្រះច័ន្ទបេះបិទនាពេលរាត្រី ក្នុងនោះដែរក៏មានមនុស្សជាច្រើន បាននាំគ្នាមកថតរូបនៅបរវេន បាឡុងនោះផងដែរ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំដ៏ប្រពៃនេះ ត្រូវបានបំផ្លាញ កាលពីម្សិលមិញ ដោយសារព្យុះទីហ្វុងដ៏កំណាច បានបោកបក់យ៉ាងខ្លាំង ធ្វើឲ្យ បាឡុងដ៏ធំនេះ ត្រូវបានដាច់របូត រសាត់រសាយ រមៀល ពេញដងផ្លូវធ្វើដំណើរ ក្នុងទីក្រុង៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)

បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)

បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)

បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)

  • បាឡុងដែលតំណាងឲ្យព្រះច័ន្ទ ត្រៀមសម្រាប់ ពិធីបុណ្យសែនព្រះខែ ត្រូវព្យុះទីហ្វុង បោកបក់ របូតរសាត់រសាយពេញផ្លូវ (មានវីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+