អ្នកកាសែតម្នាក់ វិះនឹងស្លាប់ដោយសារគ្រាប់រុក្កែត ពេលកំពុងផ្សាយផ្ទាល់ (មានវីដេអូ)

បរទេស៖ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ម្នាក់ បានបង្ខំចិត្តរត់រកកន្លែងការពារខ្លួន បន្ទាប់ពីការ​​ផ្សាយព័ត៌មានបន្តផ្ទាល់របស់លោក ត្រូវបានរំខានដោយសារគ្រាប់រុក្កែតមួយគ្រាប់ ត្រូវបានគេបាញ់ខុសបច្ចេកទេស។

នៅក្នុងវីដេអូបានបង្ហាញថា អ្នកកាសែតរូបនេះបានចាប់ផ្តើមនិយាយទៅកាន់កាមេរ៉ា អំពីមនុស្សមួយក្រុម ដែលត្រូវបានមើលឃើញថាកំពុងនៅពីក្រោយគាត់ ហើយមនុស្ស​ប្រុសពីរបីនាក់ ស្លៀកពាក់ខ្មៅ និងមានបិទមុខ កំពុងព្យាយាមបាញ់គ្រាប់រុក្កែត ដែលយើងមើលឃើញនៅលើស្មាខាងស្តាំរបស់អ្នកកាសែតរូបនេះ ដោយមានផ្សែង​ហុ​យចេញពីជើងជម្របាញ់គ្រាប់រុក្កែត។  

គ្រាប់រុក្កែតមិនបានបាញ់ចេញទៅទេ បែរជាធ្លាក់នៅកន្លែងបាញ់ ធ្វើឲ្យមនុស្សនៅកន្លែ​ង​កើតហេតុនាំគ្នារត់យករួចខ្លួន រួមទាំងអ្នកបាញ់ និងអ្នកកាសែតផងដែរ។ ស្រ្តីម្នាក់ត្រូវបានគេមើលឃើញថា ស្ទើតែរងការវាយប្រហារដោយសារការផ្ទុះនោះ ខណៈអ្នកបាញ់គ្រាប់រុក្កែតម្នាក់បានរងការប៉ះទង្គិចពីការផ្ទុះ។

វានៅមិនទាន់ច្បាស់ពីទីកន្លែងដែលឧប្បត្តិហេតុនេះបានកើតឡើងនោះទេ ហើយក៏មិនដឹងថា តើមានអ្នករងរបួសដែរឬអត់ ប៉ុន្តែគេជឿថា អ្នកយកព័ត៌មាននោះគឺមកពីស្ថានីយ៍ទូរទស្សន៍មួយរបស់អាមេរិកខាងត្បូង។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានផ្សាយពាសពេញពិភពលោក ខណៈវាបានកើតឡើងអំឡុងពេលកំពុងធ្វើការផ្សាយផ្ទាល់៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកកាសែតម្នាក់ វិះនឹងស្លាប់ដោយសារគ្រាប់រុក្កែត ពេលកំពុងផ្សាយផ្ទាល់ (មានវីដេអូ)

អ្នកកាសែតម្នាក់ វិះនឹងស្លាប់ដោយសារគ្រាប់រុក្កែត ពេលកំពុងផ្សាយផ្ទាល់ (មានវីដេអូ)