ព្រីម លីហ្សា ចេញវីដេអូបកស្រាយ ក្រោយរងការរិះគន់ថាដូចតារាហូលីវូដ (មានវីដេអូ)

6 Videos


តារាសម្ដែងដែលលេចធ្លោខាងប្រើសំលៀកបំពាក់ខ្ទង់ពាន់ ព្រីម លីហ្សា បានចេញវីដេអូបកស្រាយមួយ បន្ទាប់ពីការរិះគន់ និងឌឺដងយ៉ាងចាស់ដៃពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់។

ព្រីម លីហ្សា ចេញវីដេអូបកស្រាយ ក្រោយរងការរិះគន់ថាដូចតារាហូលីវូដ (មានវីដេអូ)

វីដេអូបកស្រាយតាមរយៈការឡាយផ្ទាល់ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់តារាស្រីរូបនេះ បាននិយាយថា «នាង មិនបានចង់ប្រៀបធៀបខ្លួនឯងឱ្យដូចទៅនឹងតារាស្រីណាម្នាក់ឡើយ តែមានគេប្រើប្រាស់អាក់ខោនក្លែងក្លាយមកធ្វើបាបនាង»។

គួររំឭកថា ថ្មីៗនេះ ព្រីម លីហ្សា បានទទួលរងនូវពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម តាមរយៈរូបថតមួយសន្លឹក ដែលមើលទៅដូចគ្នាជាមួយនឹងកំពូលតារាស្រីហូលីវូដ Selena Gomez អ៊ីចឹង៕ BeBe

  • ព្រីម លីហ្សា ចេញវីដេអូបកស្រាយ ក្រោយរងការរិះគន់ថាដូចតារាហូលីវូដ (មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/15  Category:សិល្បៈ