កីឡាករ Bale ត្រៀមចុះកុងត្រាថ្មីជាមួយ Real ដោយមានបៀរវត្សន៍ស្មើ Ronaldo (មានវិដេអូSkill shoot របស់ Bale )

កីឡាករ Gareth Bale កំពុងធ្វើការចរចាជាមួយក្លិប Real Madrid លើកិច្ចសន្យារយៈពេលវែងថ្មីមួយ ដែលនឹងផ្តល់ឲ្យកីឡាកររូបនេះ ទទួលបានប្រាក់បៀរវត្សន៍ ស្មើនិងកីឡាករ Cristiano Ronaldo និង Lionel Messi។

ft-img-template

ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះកំពុងមានកិច្ចសន្យា ៣ឆ្នាំ ដែលត្រូវបានគេរាយការណ៍ថា មានប្រាក់បៀរវត្សន៍ ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍ ប៉ុន្តែក្លិប Real ចង់ចងកីឡាករនេះឲ្យជាប់ សម្រាប់អ្វីដែលសេសសល់នៃអាជីពបាល់ទាត់ដែលឡើងកម្រិតកំពូលនេះ។

Bale បានផ្ទេរចេញពីក្លិបសារិកាព្រេង Tottenham Hotspur កាលពីឆ្នាំ ២០១៣ ដែលមានតម្លៃខ្លួនថ្លែងជាងគេក្នុងពិភពលោក ១០០លានផោន ហើយរូបគេកំពុងស្រលាញ់ក្លិប Real នេះ និងគ្មានបំណងចង់ចាកចេញទៅកន្លែងផ្សេងដែរ ថ្វីបើមានការចាប់អារម្មណ៍ពីក្លិបជាច្រើន រួមទាំងនៅ Premier League៕

សូមទស្សនាវិដេអូ​ Gareth Bale – INCREDIBALE Skills, Runs & Goals | 2013-2016

ប្រភពពី theguardian.com

The post កីឡាករ Bale ត្រៀមចុះកុងត្រាថ្មីជាមួយ Real ដោយមានបៀរវត្សន៍ស្មើ Ronaldo (មានវិដេអូSkill shoot របស់ Bale ) appeared first on CamboSport.