«សត្វតិរច្ឆានក្បាលកញ្ចះ» ១ក្បាលចាប់ពង្រត់ក្មេងស្រីអាយុ១១ខែរំលោភអស់២ម៉ោងនៅឥណ្ឌា

ស្ត្រីជាម្តាយម្នាក់នៅក្នុងប្រទេសឥណ្ឌា បានមានការជ្រួលច្របល់ជាខ្លាំង និងទូរស័ព្ទទៅប៉ូលីស នៅពេលភ្ញាក់ឡើងនៅពេលយប់ ពុំឃើញកូនស្រីតូចរបស់នាង ។

ប៉ូលីសឥណ្ឌា បានចាប់ផ្តើមធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកក្មេងស្រីអាយុ ១១ ខែម្នាក់ ដែលត្រូវបានចាប់ពង្រត់ ខណៈម្តាយរបស់នាងកំពុងដេកលក់ នៅក្នុងជម្រកបណ្តោះអាសន្នមួយកន្លែងក្នុងទីក្រុង Delhi ។

នៅទីបំផុត ប៉ូលីសបានរកឃើញកូនស្រីតូចនោះត្រូវបានបោះបង់ចោល និងស្ថិតក្នុងស្ថានភាពសន្លប់ នៅក្បែរព្រៃមួយ ។ សម្លៀកបំពាក់នាងត្រូវបានហែក ហើយនាងបានហូរឈាមយ៉ាងច្រើន ។

ក្មេងស្រីនេះត្រូវបានបញ្ចូនទៅបន្ទប់ ICU នៅឯមន្ទីរពេទ្យ Deen Dayal Upadhyay Hospital, ទីកន្លែងដែលនាងត្រូវបានព្យាបាល ។ ក្រុមគ្រូពេទ្យនិយាយថា ក្មេងស្រីនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

មន្ត្រីប៉ូលីសបានរកឃើញទូរស័ព្ទដៃមួយស្ថិតនៅក្នុងតំបន់កើតហេតុ ដែលជាតំរុយជួយពួកគេអាចតាមដាន និងកំណត់អត្តសញ្ញាណជនរំលោភម្នាក់អាយុ ៣៦ ឆ្នាំ ។

ជនតិរច្ឆានរូបនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងកំពុងត្រូវបានឃុំឃាំងនៅឯគុក Tihar ។

ជនរូបនេះបានសារភាពរំលោភនាងតូចនោះអស់រយៈពេល ២ ម៉ោង ក្រោយចាប់ពង្រត់នាង ខណៈម្តាយរបស់នាងកំពុងដេកលក់ ៕


Related Posts