ស្លាប់ ២១នាក់ បន្ទាប់ពីតៃកុងឡាន ព្យាយាមបើកគេចក្មេងប្រុសតែម្នាក់

6 Videos


អ្នកដំណើរ ២១ នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត និង ៣០នាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីតៃកុងរថយន្តក្រុងម្នាក់ និយាយទូរស័ព្ទពេលកំពុងបើកបរ ហើយក៏បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ក្រៀមក្រំមួយកើតឡើង។

បច្ចុប្បន្ន ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា បាននឹងកំពុងតាមស្វែងរកចាប់ខ្លួនតៃកុងរថយន្តខាងលើ ដែលមានឈ្មោះថា Birendra Behera អាយុ ២៦ ឆ្នាំ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបង្កឱ្យមានគ្រោះថ្នាក់កើតឡើង កាលពីសប្ដាហ៍មុន។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបានធ្វើដំណើរចេញពី Bouth ឆ្ពោះទៅកាន់ Athmallik ដោយផ្ទុកមនុស្សចំនួន ៥១ នាក់។ នៅពេលកំពុងធ្វើដំណើរ ស្រាប់តែមានក្មេងម្នាក់ ជិះកង់ចេញពីផ្នែកម្ខាងនៃផ្លូវ រំពេចនោះ តៃកុងឡានក៏បួងចង្កូតយ៉ាងលឿន និងបាត់បង់ម្ចាស់ការតែម្តង ក៏បណ្ដាលឱ្យរថយន្តបុកទម្លុះបង្កាន់ដៃស្ពាន និងធ្លាក់ចុះចម្ងាយជាង ១៥ ម៉ែត្រ៕ BeBe