បាក់ឆ្អឹង ចង់​ឲ្យ​របួសឆាប់​ជា គួរ​ញ៉ាំ​អាហារ​ប្រភេទ​ណា​?

បាក់ឆ្អឹង ចង់​ឲ្យ​របួសឆាប់​ជា គួរ​ញ៉ាំ​អាហារ​ប្រភេទ​ណា​?

​ការ​បាក់ឆ្អឹង គឺជា​បទពិសោធន៍​ដ៏​ជូរ​ចត់ ហើយ​ពេល​ខ្លះ អាច​ដក់​ជាប់​ក្នុង​អារម្មណ៍​យើង​រហូត​។ ពេលខ្លះ អ្នកជំងឺ​តែងតែ​បារម្ភ និង​គិតក្នុងចិត្ត​ថា ក្រោយពេល​បាក់ឆ្អឹង ជីវិតរ​របស់​គេ នឹង​ផ្លាស់ប្តូរ​អស់ហើយ ម្យ៉ាងវិញទៀត សូម្បី​តែ​ចំណីអាហារ និង​ការធ្វើ​ចលនា ក៏​ត្រូវ​គិត​ឲ្យបាន​ដឹត​ដល់​ដែរ​។ ប៉ុន្តែ វា​មិនមែន​ដូច្នេះ​នោះទេ​។​

ក្រោយពេល​បាក់ឆ្អឹង ក្នុង​ករណី​ភាគច្រើន វា​នឹង​ជា ហើយ​ត្រឡប់​មក​រក​ភាព​ធម្មតា​វិញ​។ ក្រោយ​ពេល​វះកាត់ និង​ព្យាបាល​យ៉ាង​ដឹតដល់ អ្នកជំងឺ​អាច​នឹង​ឆាប់​ជា បាន​យ៉ាង​រហ័ស​បំផុត ជា​ពិសេស​ប្រសិនបើ​អ្នកជំងឺ មាន​ភាពរឹងមាំ សុខភាព​ល្អ និង​ស្តាប់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​។​

អ្នកជំងឺ​ជាច្រើន បាន​សាកសួរ​ក្រុម​គ្រូពេទ្យ​របស់​យើង​ថា ក្រោយពេល​បាក់ឆ្អឹង ពួក​គេ​គួរ​ទទួល​ទាន​អាហារ ឬ​ធ្វើ​បែប​បែបណាខ្លះ ទើប​ឆាប់​ជា ហើយ​មិន​ប៉ះពាល់​មុខរបួស និង​សុខភាព​នោះ​?

​ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន ដែល​គ្រូពេទ្យ​ជំនាញ​ខាង​ឆ្អឹង ប្រចាំ​គេហទំព័រ​យើង បាន​ណែនាំ ៖
១. អ្នក​គួរតែ​ទទួលទាន​អាហារ ដែល​មាន​ជាតិ​កាល់ស្យូម ម៉ង់​ហ្កា​ណែ​ស និង​សារធាតុ​រ៉ែ​
២. អ្នក​គួរ​ទទួល​ទាន​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ សណ្តែក និង​បន្លែ​ពណ៌​បៃតង​
៣. អ្នកត្រូវការ​អាហារ​សំបូរ​អង់​ទី​អុក​ស៊ីដង់ ពិសេស វីតាមីន C ដើម្បី​ប្រឆាំង​នឹង​ការ​រលាក និង​ជួយ​ឲ្យ​របួសឆាប់​ជា​
៤. អាហារ​សំបូរ​ប្រូតេអ៊ីន (​ជាតិ​សាច់​) ពិត​ជា​សំខាន់​ណាស់ សម្រាប់​អ្នកជំងឺ​ក្រោយពេល​ព្យាបាល​
៥. បើ​គ្រូពេទ្យ​អនុញ្ញាតិ ការ​ហាត់ប្រាណ ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ដើម្បី​ស្តារ និង​ធ្វើឲ្យ​ចលនា​របស់អ្នក ត្រឡប់​មក​រក​ភាព​ដើម​វិញ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។