រឿង​ក្ដី​ជនជាតិ​បារាំង​រំលោភ​ផ្លូវ​ភេទ​ កុមារ​កម្ពុជា​ បើកសវនាការ​ ១០លើក​ហើយ​ មិន​ឃើញ​លទ្ធផល​

កណ្តាល ៖ ចាត់​ទុក​ថា ​ជា​រឿង​មិន​ធ្លាប់​មាន​មួយ​​ ដែល​រឿង​ក្ដី​បុរស ​ជនជាតិ​បារាំង​ម្នាក់​ ជាប់​ចោទ​ពី​បទ​ "​ ទិញ​ពេស្យាចារ​កុមារ​ ជា​ច្រើន​នាក់​​ "​ ត្រូវ​បាន​​តុលាការ​ខេត្ត​កណ្ដាល បើក​សវនាការ​​ ជា​បន្តបន្ទាប់​សរុប​ ១០លើក​ទៅ​ហើយ​ នៅ​ពុំ​ទាន់​ឃើញ​លទ្ធផល​ ។ 

សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ បើក​សវនាការ​ លើ​ជនជាប់ចោទ​ឈ្មោះ​ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដោយ​មាន​លោក​ ទី​ សំណាង​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ ជំនុំជម្រះ​ និង​ លោក​ ទេព​ មុនិន្ទ​ ជា​តំណាង​អយ្យការ​ ។

ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ ជនជាប់ចោទ​ បាន​ឡើង​និយាយ​តែ​ម្នាក់ឯង​ ក្នុង​សវនាការ​ ដោយ​មិន​ទុក​សិទ្ធិ​ ឲ្យ​ភាគី​ដើម​បណ្ដឹង​ ឬ​ មេធាវី​ និយាយ​ឡើយ​ ។​ ហេតុ​នេះ​ មេធាវី​ការពារ​ជនជាប់ចោទ​ បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ ដោយ​បោះបង់​សិទ្ធិ​ ការពារ​កូន​ក្ដី​ បន្ត​ទៀត​ ។ ដោយ​ឃើញ​សភាព​បែប​នេះ​ តុលាការ​បាន​សម្រេច ​លើក​ពេល​សវនាការ​នេះ​ ទៅ​ថ្ងៃ​ក្រោយ​វិញ​ រីឯ​បុរស​ជនជាតិ​បារាំង​ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ដដែល​ ។

គួរ​រំលឹក​ថា នគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនី​តិជន ក្រសួងមហាផ្ទៃ​ បានឃាត់ខ្លួន​ ជនជាតិ​បារាំង​រូប​នេះ​ កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ការឃាត់ខ្លូននេះ បន្ទាប់ពី​សមត្ថកិច្ច​ រកឃើញថា​ ជនសង្ស័យ​ បាន​ប្រព្រឹត្ត ​អំពើរំលោភបំពានផ្លូវភេទ ​លើកុមារ ​ដោយការអូសទាញ លួងលោមផ្តល់​ចំណី និងឲ្យលុយ បន្តិចបន្តួច។

មន្រ្តីនគរបាលបញ្ជាក់ថា​ ជនសង្ស័យ​ ប្រើវិធីអូសទាញ លួងលោមផ្តល់ជាសំភារៈ ថវិកា ដើម្បីបានរួមភេទ​ ហើយ​មាន​កុមារ​ចំនួន ១៥នាក់ បានដាក់ពាក្យបណ្តឹង​ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត  ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់  បានដោយជោគជ័យ ក្រោយពីរូបនាងត្រូវមេការជនជាតិចិន វាយធ្វើបាប និងប៉ងចាប់រំលោភទៀតផង។

មន្រ្តីស្ថានទូតកូរ៉េខាងត្បូងបានថ្លែងនៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះថា «នៅវេលាម៉ោង ១០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ មានករណីមេការជាជនជាតិចិនម្នាក់បានប្រើអំពើហិង្សា និងបៀតបៀនមកលើពលការិនីខ្មែរម្នាក់ឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ភូឆន់ ខេត្តខ្យងគីដូ»។ 

មន្រ្តីរូបនេះ បានបន្តទៀតថា «នៅមុននេះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងក្រុមការងារ បានជួបផ្ទាល់ជាមួយជនរងគ្រោះ ស្ដាប់ការលើកឡើង និងសំណូមពររបស់ជនរងគ្រោះ និងបានផ្ដល់ថវិកាដល់ឲ្យក្រុមការងារស្ថានទូត ដើម្បីយកជនរងគ្រោះទៅពិនិត្យក្បាល នៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពធ្ងន់ធ្ងរ»។

បើតាមមន្រ្តីស្ថានទូតដដែល បន្ថែមពីលើនេះ ក្រុមការងារស្ថានទូត បានទាក់ទងប្ដឹងទៅប៉ុស្ដិ៍ប៉ូលិស នៅតំបន់ភូឆន់ដើម្បីឃាត់ខ្លួន ជនដៃដល់ មកទទួលទោសតាមច្បាប់ ហើយនៅព្រឹកស្អែកស្ថានទូត នឹងចេញកំណត់ទូតមួយបន្ថែមទៀត ផ្ញើទៅស្ថាប័នប៉ូលិសតំបន់ភូឆន់ ដើម្បីដាក់បន្ទុកក្នុងការប្ដឹងទៅជនដៃដល់។ ហើយនៅយប់នេះ ស្ថានទូតបានរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូន ជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា លោក ឡុង ឌីម៉ង់ រួមជាមួយទីប្រឹក្សាការងារ ទទួលបន្ទុកពលករអមស្ថានទូត ក៏បានជួបពិភាក្សា និងហូបបាយជាមួយពលករខ្មែរម្នាក់ឈ្មោះ ទុំ ចាន់ថន អាយុ២៤ឆ្នាំ មកពីខេត្តតាកែវ ដែលទើបមកធ្វើការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi ដែល ការជួបពិភាក្សានេះបានធ្វើឡើង ក្រោយពេលដែល មេការរោងចក្រ ប្រើអំពើហិង្សាមកលើរូបគាត់ ក្នុងអំឡុងពេលបំពេញការងារ និងពេលសម្រាក៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រឿង​ក្ដី​ជនជាតិ​បារាំង​រំលោភ​ផ្លូវ​ភេទ​ កុមារ​កម្ពុជា​ បើកសវនាការ​ ១០លើក​ហើយ​ មិន​ឃើញ​លទ្ធផល​