យន្តហោះ​បំបាំងកាយ​តម្លៃ​ជាង ២៥០ លាន​ដុល្លារ​របស់​អង់គ្លេស​អាច​កម្ទេច​សត្រូវ​ដោយ​មិនចាំបាច់​បាញ់​អស់​សូម្បី​មួយ​គ្រាប់​

​    ​យន្តហោះ​ចម្បាំង​ធុន  F-35B Lightning 2 បាន​បង្ហាញថា វា​អាច​បំផ្លាញ​គោលដៅ​មួយ​ដោយ​មិនបាច់​បាញ់​សូម្បី​មួយ​គ្រាប់​។​

​    ​យន្តហោះ​តម្លៃ ១៩០ លាន​ផោន (២៥១,៦០ លាន​ដុល្លារ​) ដែលជា​ប្រព័ន្ធ​សព្វាវុធ​ដ៏​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​យោធា បាន​ចាប់​គោលដៅ​នៅ​ចម្ងាយ​ឆ្ងាយ ហើយ​ប​ញ្ចូ​នទី​តាំង​នោះ​តាម​រលក​វិទ្យុ​ទៅកាន់​មូលដ្ឋាន​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​លើដី​ភ្លាមៗ​។ បន្ទាប់មក ប្រព័ន្ធ​មី​ស៊ី​ល​នឹង​បាញ់​រ៉ុក្កែត​ចេញពី​មូលដ្ឋាន​ខ្លួន ហើយ​កម្ទេចចោល​រាល់​ការគំរាមកំហែង​តែម្តង​។​

យន្តហោះ​បំបាំងកាយ​តម្លៃ​ជាង ២៥០ លាន​ដុល្លារ​របស់​អង់គ្លេស​អាច​កម្ទេច​សត្រូវ​ដោយ​មិនចាំបាច់​បាញ់​អស់​សូម្បី​មួយ​គ្រាប់​

​    ​ការអភិវឌ្ឍ​ថ្មី ដែល​នឹង​អនុញ្ញាតឱ្យ​យន្តហោះ​ទំនើប​ផុត​លេខ​អាច​បំបាំងកាយ​បាន​នេះ ត្រូវ​បានដាក់​បង្ហាញ​ជា​លើកដំបូង​ក្នុងការ​សាកល្បង​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។​

​    ​ចក្រភព​អង់គ្លេស​នឹង​ទិញ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​ប្រាំ​នេះ​ចំនួន ១៤០ គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក Lockeend Martin​។​

​    ​ជាមួយ​សមត្ថភាព​បំបាំងកាយ​របស់​វា ដែល​នឹង​លាក់ខ្លួន​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ និង​ជាមួយ​ល្បឿន​ជិត​ពីរពាន់​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង យន្តហោះ​នេះ​ត្រូវបាន​ផលិតឡើង​តាមរយៈ​ការប្រមូលផ្តុំ​នូវ​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត​៕

ប្រភព៖ DailyStar